Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:27 - ព្រះគម្ពីរខ្មែរសាកល

27 ដានីយ៉ែល​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “អាថ៌កំបាំង​ដែល​ព្រះរាជា​បាន​សួរ​នោះ គ្មាន​ហោរាចារ្យ ហោរ គ្រូមន្តអាគម ឬ​គ្រូទាយ​ណា អាច​បង្ហាញ​ដល់​ព្រះរាជា​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដានី‌យ៉ែល​ទូល​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ គ្រូ​អាប​ធ្មប់ គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដានី‌យ៉ែល​ជម្រាប​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ស្តេច​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ជម្រាប​ជូន​ស្តេច​បាន​ទេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ឆ្លើយថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ”។ យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “តើ​ការកាត់ស្រាយ​មិនមែន​មកពី​ព្រះ​ទេ​ឬ​? សូម​ប្រាប់​ខ្ញុំ​មក”។


លុះ​ព្រឹកឡើង ទ្រង់​មានអំពល់​ក្នុង​វិញ្ញាណ​របស់ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​អស់ទាំង​គ្រូធ្មប់ និង​អស់ទាំង​ហោរាចារ្យ​នៃ​អេហ្ស៊ីប​មក​។ រួច​ផារ៉ោន​ក៏​រៀបរាប់​សុបិន​របស់ទ្រង់​ដល់​ពួកគេ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ថ្វាយ​ផារ៉ោន​បាន​ឡើយ​។


ជនជាតិអេហ្ស៊ីប​នឹង​បាត់​ស្មារតី ហើយ​យើង​នឹង​បំភាន់​ផែនការ​របស់ពួកគេ​។ ពួកគេ​នឹង​សួររក​រូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និង​គ្រូខាបព្រលឹង​។


យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;


គ្រប់ទាំង​រឿង​ខាង​ប្រាជ្ញា និង​ការយល់ដឹង ដែល​ស្ដេច​បាន​សួរ​ពួកគេ នោះក៏​ឃើញថា​ពួកគេ​លើសជាង​អស់ទាំង​ពួក​គ្រូធ្មប់ និង​ពួក​ហោរ ដែល​នៅក្នុង​អាណាចក្រ​របស់ទ្រង់​ទាំងមូល ដប់​ដង​ទៅទៀត​។


ដូច្នេះ ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​កោះហៅ​ពួក​គ្រូធ្មប់ ពួក​ហោរ ពួក​គ្រូមន្តអាគម និង​ពួកខាល់ដេ ដើម្បីឲ្យ​ទូល​ដល់​ស្ដេច​អំពី​យល់សប្តិ​របស់ទ្រង់​។ ពួកគេ​ក៏​ចូលមក​ឈរ​នៅចំពោះ​ស្ដេច​។


ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម