ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
ដានីយ៉ែល 5:6 - ព្រះគម្ពីរខ្មែរសាកល រួចទឹកមុខរបស់ស្ដេចក៏ផ្លាស់ប្ដូរ ហើយគំនិតរបស់ទ្រង់ក៏ធ្វើឲ្យទ្រង់តក់ស្លុត សន្លាក់ចង្កេះរបស់ទ្រង់ក៏ល្វើយទៅ ហើយជង្គង់របស់ទ្រង់ក៏ទង្គិចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះភក្ត្របំព្រងរបស់ស្តេចក៏ផ្លាស់ប្រែ ហើយគំនិតស្ដេចក៏នាំឲ្យព្រួយបារម្ភ ព្រះកាយពលទន់ខ្សោយ ហើយជង្គង់ស្ដេចប្រដំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា អាល់គីតាប មុខរបស់ស្តេចប្រែជាស្លេកស្លាំង គាត់រំជួលចិត្ត មានរូបកាយទន់ខ្សោយ និងជើងញាប់ញ័រ។ |
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ ហើយសូមធ្វើឲ្យចង្កេះរបស់ពួកគេញញីញញ័រជានិច្ច។
ក្នុងចំណោមពួកគេ គ្មានអ្នកណាអស់កម្លាំង គ្មានអ្នកណាជំពប់ គ្មានអ្នកណាដេករលីវ ហើយគ្មានអ្នកណាលង់លក់; ខ្សែក្រវាត់នៅនឹងចង្កេះរបស់ពួកគេមិនបានបន្ធូរឡើយ ហើយខ្សែស្បែកជើងរបស់ពួកគេក៏មិនបានដាច់ដែរ។
នៅឆ្នាំទីពីរនៃរជ្ជកាលរបស់នេប៊ូក្នេសា នេប៊ូក្នេសាទ្រង់យល់សប្តិឃើញយល់សប្តិ ហើយវិញ្ញាណរបស់ទ្រង់មានអំពល់ បានជាការផ្ទំលក់ចាកចេញពីទ្រង់។
នេប៊ូក្នេសាក៏ពេញដោយសេចក្ដីក្ដៅក្រហាយ ហើយសណ្ឋានព្រះភក្ត្រទ្រង់បានផ្លាស់ប្រែទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ ទ្រង់មានរាជឱង្ការបញ្ជាឲ្យដុតឡនោះឲ្យក្ដៅ គឺដុតវាឲ្យក្ដៅជាងធម្មតាមួយជាប្រាំពីរដង
ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ!
យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។
រំពេចនោះ មានម្រាមដៃមនុស្សលេចមក ហើយសរសេរលើកំបោរជញ្ជាំងនៃរាជវាំង គឺនៅទល់មុខជើងចង្កៀង។ ស្ដេចទតឃើញដៃដែលសរសេរនោះ
“ដំណើររឿងនេះ ចប់ត្រឹមប៉ុណ្ណេះ។ រីឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយទឹកមុខរបស់ខ្ញុំក៏ផ្លាស់ប្ដូរដែរ ប៉ុន្តែខ្ញុំបានទុកដំណើររឿងនេះនៅតែក្នុងចិត្តខ្ញុំ”៕