Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:5 - ព្រះគម្ពីរខ្មែរសាកល

5 រំពេចនោះ មាន​ម្រាមដៃ​មនុស្ស​លេចមក ហើយ​សរសេរ​លើ​កំបោរ​ជញ្ជាំង​នៃ​រាជវាំង គឺ​នៅទល់មុខ​ជើងចង្កៀង​។ ស្ដេច​ទត​ឃើញ​ដៃ​ដែល​សរសេរ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរ‌សេរ​លើ​ជញ្ជាំង​‌ព្រះ​រាជ​ដំណាក់ ទល់​មុខ​នឹង​ជើង​ចង្កៀង ស្ដេច​ទត​ឃើញ​ដៃ​ដែល​កំពុង​សរ‌សេរ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះ‌បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះ‌រាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នៅ​វេលា​នោះ​ឯង មាន​ម្រាម​ដៃ​នៃ​មនុស្ស លេច​ចេញ​មក សរសេរ​នៅ​ជញ្ជាំង​នៃ​ព្រះ‌រាជ‌ដំណាក់ ប្រទល់​មុខ​នឹង​ជើង​ចង្កៀង ស្តេច​ទ្រង់​ក៏​ឃើញ​ចំណែក​ដៃ​ដែល​សរសេរ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ស្តេច​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


ខណៈដែល​ពាក្យ​នោះ​នៅក្នុង​ព្រះឱស្ឋ​របស់​ស្ដេច​នៅឡើយ មាន​សំឡេង​មួយ​ធ្លាក់មក​ពី​លើមេឃ​ថា​៖ “នេប៊ូក្នេសា​ជា​ស្ដេច​អើយ មាន​ប្រកាស​ដល់​អ្នក​ថា រាជ្យ​នេះ​ត្រូវបាន​ដកចេញ​ពី​អ្នក​ហើយ​!


រំពេចនោះ ពាក្យ​នោះ​ត្រូវបាន​បំពេញឲ្យសម្រេច​ដល់​នេប៊ូក្នេសា គឺ​ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតដល់​ព្រះកេសា​របស់ទ្រង់​បាន​ដុះឡើង​ដូច​រោម​ឥន្ទ្រី ហើយ​ក្រចក​របស់ទ្រង់​បាន​ដូច​ក្រចក​បក្សាបក្សី​។


ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។


ពួកគេ​ក៏​ផឹក​ស្រា ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​។


រួច​ទឹកមុខ​របស់​ស្ដេច​ក៏​ផ្លាស់ប្ដូរ ហើយ​គំនិត​របស់ទ្រង់​ក៏​ធ្វើឲ្យ​ទ្រង់​តក់ស្លុត សន្លាក់​ចង្កេះ​របស់ទ្រង់​ក៏​ល្វើយទៅ ហើយ​ជង្គង់​របស់ទ្រង់​ក៏​ទង្គិច​គ្នា​។


ដូច្នេះ អស់ទាំង​អ្នកប្រាជ្ញ​របស់​ស្ដេច​ក៏​ចូលមក ប៉ុន្តែ​មិនអាច​អាន​សំណេរ​នោះ ឬ​ធ្វើឲ្យ​ការបកស្រាយ​សំណេរនោះ​បាន​ជ្រាប​ដល់​ស្ដេច​បានឡើយ​។


ដោយ​លុបចោល​កំណត់ត្រាបំណុល​ដែល​ទាស់នឹង​យើង ក្នុង​បទបញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង​។ ព្រះ​បាន​ដក​វា​ចេញ ដោយ​យកទៅ​បោះដែកគោលភ្ជាប់​នឹង​ឈើឆ្កាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម