Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅ​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាល​របស់​នេប៊ូក្នេសា នេប៊ូក្នេសា​ទ្រង់​យល់សប្តិឃើញ​យល់សប្តិ ហើយ​វិញ្ញាណ​របស់ទ្រង់​មានអំពល់ បានជា​ការផ្ទំលក់​ចាកចេញ​ពី​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ​បាទ​នេប៊ូ‌ក្នេសា ទ្រង់​មាន​សុបិន​និមិត្ត ហើយ​វិញ្ញាណ​របស់​ស្ដេច​មាន​ការ​រំខាន ធ្វើ​ឲ្យ​ទ្រង់​ផ្ទំ​មិន​លក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​ទ្រង់​ខ្វល់​ព្រះ‌ហឫទ័យ មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​បាន​សុបិន​និមិត្ត ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា គាត់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត មិន​អាច​សម្រាន្ត​លក់​ទៀត​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ហើយ​វិញ្ញាណ​របស់យើង​មានអំពល់ ដោយព្រោះ​ចង់​ដឹង​អំពី​យល់សប្តិ​នោះ”។


ជាការគាប់ចិត្ត​ដល់​យើង ដែល​បង្ហាញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​ដ៏ខ្ពស់បំផុត​បាន​ធ្វើ​ដល់​យើង​។


យើង​បាន​ឃើញ​យល់សប្តិ​មួយ​ដែល​ធ្វើឲ្យ​យើង​ខ្លាច ហើយ​ការស្រមើស្រមៃ​ដែល​យើង​មាន​នៅលើ​គ្រែ និង​និមិត្ត​នៅក្នុង​ក្បាល​របស់យើង ក៏​ធ្វើឲ្យ​យើង​តក់ស្លុត​។


ព្រះបាទ​បេលសាសារ​ក៏​តក់ស្លុត​យ៉ាងខ្លាំង ទឹកមុខ​របស់ទ្រង់​ក៏​ផ្លាស់ប្ដូរ រីឯ​ពួក​នាម៉ឺន​របស់ទ្រង់​ក៏​វល់គំនិត​ដែរ​។


បន្ទាប់មក ស្ដេច​យាង​ត្រឡប់ទៅ​ឯ​រាជវាំង​របស់ទ្រង់​វិញ ហើយ​ទ្រង់​ចំណាយពេលពេញមួយយប់​ដោយ​អត់ព្រះស្ងោយ ក៏​មិន​ឲ្យ​នាំ​ការកម្សាន្ត​មក​នៅចំពោះ​ទ្រង់​ដែរ រីឯ​ការផ្ទំលក់​ក៏​ចាកចេញ​ពី​ទ្រង់​។


នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​បេលសាសារ​ស្ដេច​នៃ​បាប៊ីឡូន ដានីយ៉ែល​បាន​ឃើញ​យល់សប្តិ​មួយ ហើយ​មាន​និមិត្ត​ជាច្រើន​នៅក្នុង​ក្បាល​របស់គាត់​នៅលើ​គ្រែ​របស់គាត់​។ គាត់​ក៏​កត់​យល់សប្តិ​នោះ​ទុក ហើយ​បាន​តំណាលប្រាប់​ខ្លឹមសារ​នៃ​សេចក្ដី​ទាំងនោះ​។


“រីឯ​ខ្ញុំ ដានីយ៉ែល វិញ្ញាណ​របស់ខ្ញុំ​កើតទុក្ខ​នៅក្នុង​រូបកាយ ហើយ​និមិត្ត​ជាច្រើន​ក្នុង​ក្បាល​របស់ខ្ញុំ​ក៏​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម