Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:28 - ព្រះគម្ពីរខ្មែរសាកល

28 “ដំណើររឿង​នេះ ចប់​ត្រឹមប៉ុណ្ណេះ​។ រីឯ​ខ្ញុំ ដានីយ៉ែល គំនិត​របស់ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ទឹកមុខ​របស់ខ្ញុំ​ក៏​ផ្លាស់ប្ដូរ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ដំណើររឿង​នេះ​នៅ​តែ​ក្នុង​ចិត្ត​ខ្ញុំ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដំណើរ​នោះ​បាន​ចប់​ត្រឹម​ប៉ុណ្ណេះ ចំណែក​ខ្ញុំ ដានី‌យ៉ែល គំនិត​ខ្ញុំ​បាន​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ​ជា​ខ្លាំង ភាព​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ តែ​ខ្ញុំ​បាន​ទុក​ដំណើរ​នោះ​នៅ​តែ​ក្នុង​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:28
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យ៉ូសែប​រៀបរាប់ប្រាប់​ឪពុក​របស់គាត់ និង​ពួក​បងប្រុស​របស់គាត់ ឪពុក​របស់គាត់​ក៏​ស្ដីបន្ទោស​គាត់​ថា​៖ “យល់សប្តិ​ដែល​ឯង​បាន​យល់សប្តិឃើញ​នេះ​ជា​អ្វី​? តើ​យើង និង​ម្ដាយ​របស់ឯង ព្រមទាំង​ពួក​បងប្រុស​របស់ឯង ពិតជា​នឹង​មក​ក្រាបមុខដល់ដី​នៅចំពោះ​ឯង​ឬ​?”។


ពួក​បងប្រុស​របស់គាត់​ក៏​ច្រណែន​គាត់ ប៉ុន្តែ​ឪពុក​របស់គាត់​បាន​រក្សា​រឿង​នេះ​ទុកក្នុងចិត្ត​។


នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


ដូច្នេះ ខ្ញុំ​ត្រូវបាន​ទុកចោល​តែម្នាក់ឯង ក៏​ឃើញ​និមិត្ត​ដ៏ធំ​នោះ ហើយ​គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ​។ ទឹកមុខ​របស់ខ្ញុំ​បាន​ត្រឡប់ជា​ស្លេកស្លាំង ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។


រីឯ​អ្នក​វិញ ចូរ​ទៅ​រហូតដល់​ចុងបញ្ចប់​ចុះ​! ដ្បិត​អ្នក​នឹង​សម្រាក ហើយ​ឈរឡើង​នៅក្នុង​ចំណែក​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់”៕​៚


គាត់​ក៏​តបថា​៖ “ដានីយ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​ត្រូវបាន​បំបិទ ហើយ​ត្រូវបាន​បិទត្រា រហូតដល់​គ្រា​ចុងបញ្ចប់​។


ចូរឲ្យ​ចិត្ត​របស់វា​បាន​ផ្លាស់ប្ដូរ​ពី​មនុស្ស ហើយ​ឲ្យ​ចិត្ត​របស់​សត្វព្រៃ​ដល់​វា​វិញ រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា​។


ពេលនោះ ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ ក៏​រន្ធត់​មួយ​សន្ទុះ ហើយ​គំនិត​របស់គាត់​ក៏​ធ្វើឲ្យ​គាត់​តក់ស្លុត​។ ស្ដេច​មានរាជឱង្ការ​ថា​៖ “បេលថិស្សាសារ​អើយ កុំឲ្យ​យល់សប្តិ​នេះ ឬ​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ ធ្វើឲ្យ​អ្នក​តក់ស្លុត​ឡើយ”។ បេលថិស្សាសារ​ទូល​តប​ថា​៖ “ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ​អើយ សូមឲ្យ​សុបិន​នេះ​បាន​សម្រាប់​អ្នកដែល​ស្អប់​ព្រះករុណា ហើយ​ឲ្យ​ការកាត់ស្រាយ​នៃ​សុបិននេះ​បាន​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះករុណា​វិញ​!


រួច​ទឹកមុខ​របស់​ស្ដេច​ក៏​ផ្លាស់ប្ដូរ ហើយ​គំនិត​របស់ទ្រង់​ក៏​ធ្វើឲ្យ​ទ្រង់​តក់ស្លុត សន្លាក់​ចង្កេះ​របស់ទ្រង់​ក៏​ល្វើយទៅ ហើយ​ជង្គង់​របស់ទ្រង់​ក៏​ទង្គិច​គ្នា​។


“រីឯ​ខ្ញុំ ដានីយ៉ែល វិញ្ញាណ​របស់ខ្ញុំ​កើតទុក្ខ​នៅក្នុង​រូបកាយ ហើយ​និមិត្ត​ជាច្រើន​ក្នុង​ក្បាល​របស់ខ្ញុំ​ក៏​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​របស់​ព្រះបាទ​បេលសាសារ មាន​និមិត្ត​មួយ​លេចមក​ដល់​ខ្ញុំ ដានីយ៉ែល ក្រោយពី​និមិត្ត​លើកមុន​បាន​លេចមក​ដល់​ខ្ញុំ​។


ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។


គាត់​និយាយថា​៖ “មើល៍! ខ្ញុំ​នឹង​ឲ្យ​អ្នក​ដឹង​អ្វីដែល​នឹង​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សេចក្ដីក្រេវក្រោធ ដ្បិត​វា​សំដៅលើ​ពេលកំណត់​នៃ​ទីបញ្ចប់​។


នោះ​ខ្ញុំ ដានីយ៉ែល បាន​ខ្សោយល្វើយ ហើយ​ឈឺ​ជាច្រើន​ថ្ងៃ​។ បន្ទាប់មក ខ្ញុំ​ក៏​ក្រោកឡើង ហើយ​បំពេញ​មុខងារ​របស់​ស្ដេច ប៉ុន្តែ​ខ្ញុំ​តក់ស្លុត​ដោយ​និមិត្ត​នោះ ហើយក៏​មិន​យល់​អត្ថន័យនិមិត្តនោះ​ដែរ​៕


ភ្លាមនោះ ហ្វូងមនុស្ស​ទាំងមូល​ឃើញ​ព្រះយេស៊ូវ ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រត់មក​ស្វាគមន៍​ព្រះអង្គ​។


រីឯ​ម៉ារា​វិញ នាង​បាន​រក្សាទុក​សេចក្ដី​ទាំងអស់​នេះ ទាំង​ត្រិះរិះពិចារណា​ក្នុង​ចិត្ត​របស់​នាង​។


បន្ទាប់មក ព្រះយេស៊ូវ​ក៏​ចុះ​ទៅ​ណាសារ៉ែត​វិញ​ជាមួយ​ឪពុកម្ដាយ ហើយ​ស្ដាប់បង្គាប់​ពួកគាត់។ រីឯ​ម្ដាយ​វិញ នាង​បាន​រក្សា​ហេតុការណ៍​ទាំងអស់​នេះ​ទុក​ក្នុង​ចិត្ត។


“ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម