ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ដានីយ៉ែល 12:4 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ចំពោះលោកវិញ ដានីយ៉ែលអើយ សូមលាក់ពាក្យនេះជាសម្ងាត់ ហើយបិទត្រាលើសៀវភៅនេះ ទុករហូតដល់គ្រាចុងក្រោយបំផុត។ មនុស្សជាច្រើននឹងខំស្វែងយល់ ហើយសេចក្ដីអាក្រក់ នឹងចម្រើនឡើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះលោកវិញ លោកដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង។ អាល់គីតាប ចំពោះអ្នវិញ ដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចំរើនឡើង»។ |
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា”
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
ពេលនោះ ភ្នែករបស់អ្នកដែលមើលឃើញនឹងមិនបិទឡើយ ត្រចៀករបស់អ្នកដែលស្តាប់ឮនឹងប្រុងស្ដាប់។
នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។
ឥឡូវនេះ ខ្ញុំបានមកដើម្បីឲ្យអ្នកយល់ច្បាស់នូវអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់អ្នកនៅគ្រាចុងបញ្ចប់ ដ្បិតនិមិត្តនេះសំដៅលើយូរថ្ងៃទៅមុខទៀត”។
យ៉ាងណាមិញ ខ្ញុំនឹងប្រាប់អ្នកអំពីសេចក្ដីដែលមានកត់ត្រាទុកក្នុងសៀវភៅនៃសេចក្ដីពិត។ គ្មានអ្នកណាម្នាក់គាំទ្រខ្ញុំទាស់នឹងពួកទាំងនោះឡើយ មានតែមីកែលទេវតាគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ”៕
ពួកអ្នកដែលមានប្រាជ្ញាក្នុងប្រជារាស្ត្រនឹងធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្បាស់ ប៉ុន្តែពួកគេនឹងដួលដោយមុខដាវ ដោយអណ្ដាតភ្លើង ដោយភាពជាឈ្លើយសឹក និងដោយរបស់រឹបអូស ក្នុងមួយរយៈ។
“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។
រីឯអ្នកវិញ ចូរទៅរហូតដល់ចុងបញ្ចប់ចុះ! ដ្បិតអ្នកនឹងសម្រាក ហើយឈរឡើងនៅក្នុងចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់”៕៚
ពេលនោះ ខ្ញុំ ដានីយ៉ែល បានមើល នោះមើល៍! មានពីរនាក់ទៀតកំពុងឈរ ម្នាក់នៅមាត់ទន្លេខាងនេះ ហើយម្នាក់ទៀតនៅមាត់ទន្លេខាងនោះ។
គាត់ក៏តបថា៖ “ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតពាក្យទាំងនេះត្រូវបានបំបិទ ហើយត្រូវបានបិទត្រា រហូតដល់គ្រាចុងបញ្ចប់។
ដូច្នេះ គាត់មកជិតកន្លែងដែលខ្ញុំឈរ។ នៅពេលគាត់មកដល់ ខ្ញុំក៏ភ័យខ្លាច ហើយក្រាបមុខដល់ដី ប៉ុន្តែគាត់និយាយនឹងខ្ញុំថា៖ “កូនមនុស្សអើយ ចូរយល់ច្បាស់ថា និមិត្តនេះគឺសម្រាប់គ្រាចុងបញ្ចប់”។
គាត់និយាយថា៖ “មើល៍! ខ្ញុំនឹងឲ្យអ្នកដឹងអ្វីដែលនឹងកើតឡើងនៅចុងបញ្ចប់នៃសេចក្ដីក្រេវក្រោធ ដ្បិតវាសំដៅលើពេលកំណត់នៃទីបញ្ចប់។
រីឯនិមិត្តអំពីល្ងាច និងព្រឹក ដែលត្រូវបានប្រាប់មកនោះ គឺពិត ប៉ុន្តែអ្នកត្រូវបំបិទនិមិត្តនេះ ដ្បិតវាសំដៅលើយូរថ្ងៃទៅមុខទៀត”។
ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត “សំឡេងរបស់គេចេញទៅពាសពេញផែនដី ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។
ពេលផ្គរលាន់ទាំងប្រាំពីរបានបន្លឺសំឡេងឡើង ខ្ញុំរៀបនឹងកត់ត្រាទុក ប៉ុន្តែខ្ញុំបានឮសំឡេងមួយពីលើមេឃថា៖ “ចូរបិទត្រាសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះចុះ កុំកត់ត្រាទុកសេចក្ដីទាំងនោះឡើយ”។
ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “កុំបិទត្រាពាក្យព្យាកររបស់សៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតដល់ហើយ។
បន្ទាប់មក នៅព្រះហស្តស្ដាំរបស់ព្រះអង្គដែលគង់លើបល្ល័ង្ក ខ្ញុំឃើញក្រាំងមួយដែលមានសរសេរនៅខាងក្នុង និងខាងក្រៅ ដែលមានបិទត្រាប្រាំពីរ។