Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 5:1 - ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់មក នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ខ្ញុំ​ឃើញ​ក្រាំង​មួយ​ដែល​មាន​សរសេរ​នៅ​ខាងក្នុង និង​ខាងក្រៅ ដែល​មានបិទត្រា​ប្រាំពីរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បន្ទាប់​មក​ ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំងក្នុង​ទាំងក្រៅ​ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​ក្រាំង​មួយ​នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ‌ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ​ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

សូមមើលជំពូក ចម្លង




វិវរណៈ 5:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នករាល់គ្នា និមិត្ត​ទាំងអស់​បាន​ត្រឡប់​ដូចជា​ពាក្យ​ក្នុង​ក្រាំង​ដែល​បិទត្រា​ហើយ​។ នៅពេល​គេ​ឲ្យ​ក្រាំងនោះ​ដល់​អ្នកដែល​ចេះ​អក្សរ ដោយ​និយាយថា​៖ “សូម​អាន​ក្រាំងនេះ​មើល៍” អ្នកនោះ​នឹង​តបថា​៖ “មិន​បាន​ទេ ពីព្រោះ​វា​ត្រូវបាន​បិទត្រា”


កូនចៀមនោះ​បាន​ចូលមក ហើយ​យក​ក្រាំង​ពី​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​។


ហើយ​មាន​ក្រាំងតូច​មួយ​បើក​ជាស្រេច​ក្នុង​ដៃ​គាត់​។ ទូតសួគ៌នោះ​ក៏​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​លើ​ដីគោក


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


ពេលនោះ ខ្ញុំ​ឮ​របស់សព្វសារពើដែលត្រូវបានបង្កើត ដែល​នៅ​លើមេឃ នៅលើ​ផែនដី នៅក្រោម​ផែនដី និង​នៅក្នុង​សមុទ្រ ព្រមទាំង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ពោលថា​៖ “សូមឲ្យ​ព្រះពរ កិត្តិយស សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ដល់​កូនចៀម រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


ព្រះអង្គ​ដែល​គង់​នោះ​ មើលទៅ​ស្រដៀងនឹង​ត្បូង​ចាសស្ពើរ និង​ត្បូងឡាំបៀ ហើយ​មាន​ឥន្ទធនូ​នៅជុំវិញ​បល្ល័ង្ក​នោះ មើលទៅ​ស្រដៀងនឹង​ត្បូងមរកត​។


ចូរ​ចង​សេចក្ដីបង្គាប់​ទុក ហើយ​បិទត្រា​ក្រឹត្យវិន័យ នៅក្នុង​ពួក​សិស្ស​របស់យើង​។


រីឯ​និមិត្ត​អំពី​ល្ងាច និង​ព្រឹក ដែល​ត្រូវបាន​ប្រាប់​មក​នោះ គឺ​ពិត ប៉ុន្តែ​អ្នក​ត្រូវ​បំបិទ​និមិត្ត​នេះ ដ្បិត​វា​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខទៀត”។


ចូរ​ស្វែងរក​ក្នុង​សៀវភៅ​របស់​ព្រះយេហូវ៉ា ហើយ​អាន​មើល៍​ចុះ​! គ្មាន​សត្វ​ណាមួយ​ក្នុង​សត្វ​ទាំងនោះ​ខានមក គ្មាន​សត្វ​ណាមួយ​ខ្វះ​គូ​ឡើយ ដ្បិត​ព្រះឱស្ឋ​របស់ព្រះអង្គ​បាន​បង្គាប់​ការនេះ គឺ​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ហើយ ដែល​ប្រមូល​ពួកវា​មក​។


បន្ទាប់មក ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​ក្រាំង​មួយ​កំពុង​ហោះ​។


កាលណា​សត្វមានជីវិត​ទាំងនោះ​ថ្វាយ​សិរីរុងរឿង កិត្តិយស និង​ការអរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក គឺ​ដល់​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ


រួច​ពួកគេ​និយាយ​ទៅ​ភ្នំ និង​ថ្ម​ថា​៖ “សូម​ធ្លាក់​មកលើ​យើង ហើយ​លាក់បាំង​យើង​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ពី​ព្រះពិរោធ​របស់​កូនចៀម​ផង​!


ពេល​កូនចៀម​បក​ត្រា​ទីប្រាំពីរ​ចេញ មាន​ភាពស្ងៀមស្ងាត់​នៅ​ស្ថានសួគ៌​ប្រមាណជា​កន្លះម៉ោង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម