Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:26 - ព្រះគម្ពីរខ្មែរសាកល

26 រីឯ​និមិត្ត​អំពី​ល្ងាច និង​ព្រឹក ដែល​ត្រូវបាន​ប្រាប់​មក​នោះ គឺ​ពិត ប៉ុន្តែ​អ្នក​ត្រូវ​បំបិទ​និមិត្ត​នេះ ដ្បិត​វា​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខទៀត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 និមិត្ត​អំ​ពី​ល្ងាច និង​ព្រឹក​ដែល​បាន​ប្រាប់​មក​នោះពិត​ប្រាកដ​មែន តែ​ឥឡូវ​នេះ ត្រូវ​បិទ​និមិត្ត​នេះ​ទុក​សិន ដ្បិត​គឺ​សម្រាប់​ពេល​ដ៏​យូរ​លង់​នៅខាង​មុខ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​ការ​ជាក់​ស្តែង​ពី​ព្រឹកនឹង​ល្ងាច​ទាំង​ប៉ុន្មាន ដែល​បាន​ប្រាប់​មក​នោះ​ជា​សេចក្ដី​ពិត​ហើយ ប៉ុន្តែត្រូវ​ឲ្យ​ឯង​បំបិទ​ការ​ជាក់​ស្តែង​នេះ​ទុក​នៅ ដ្បិត​គឺ​សំរាប់​ពេល​ទៅ​មុខ​ជា​យូរ​លង់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​អ្នក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ត្រូវបាន​ប្រមូល​ជាមួយគ្នា​ដូច​ឈ្លើយសឹក​ដែល​នៅក្នុង​គុកងងឹត ពួកគេ​នឹង​ត្រូវបាន​ឃុំ​ក្នុង​គុក ហើយ​ក្រោយមក​ជាយូរ​ថ្ងៃ ពួកគេ​នឹង​ត្រូវបាន​ដាក់ទោស​។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាលរបស់​ស៊ីរូស​ស្ដេច​នៃ​ពើស៊ី មាន​សេចក្ដី​មួយ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​ហៅថា បេលថិស្សាសារ​។ សេចក្ដី​នោះ​គឺ​ពិត ហើយ​ទាក់ទងនឹង​សង្គ្រាម​ធំ​មួយ គាត់​បាន​យល់ច្បាស់​នូវ​សេចក្ដី​នោះ ហើយ​មាន​ការយល់ជាក់​អំពី​ការបើកបង្ហាញ​នោះ​។


ឥឡូវនេះ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់ច្បាស់​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ប្រជាជន​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់ ដ្បិត​និមិត្ត​នេះ​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខ​ទៀត”។


ឥឡូវនេះ ខ្ញុំ​នឹង​ប្រាប់​សេចក្ដីពិត​ដល់​អ្នក”។ “មើល៍! នឹង​មាន​ស្ដេច​បី​អង្គ​ទៀត​ឈរឡើង​នៅ​ពើស៊ី​។ បន្ទាប់មក ស្ដេច​ទីបួន​នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ស្ដេច​ទាំងអស់​នោះ ហើយ​កាលណា​ទ្រង់​មានអំណាចខ្លាំង​តាមរយៈ​ទ្រព្យសម្បត្តិ​របស់ទ្រង់ នោះ​ទ្រង់​ដាស់​អាណាចក្រ​ទាំងមូល​ឡើង ទាស់នឹង​អាណាចក្រ​ក្រិក​។


រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។


គាត់​ក៏​តបថា​៖ “ដានីយ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​ត្រូវបាន​បំបិទ ហើយ​ត្រូវបាន​បិទត្រា រហូតដល់​គ្រា​ចុងបញ្ចប់​។


ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​បន្លឺសំឡេងឡើង ខ្ញុំ​រៀបនឹង​កត់ត្រាទុក ប៉ុន្តែ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ពី​លើមេឃ​ថា​៖ “ចូរ​បិទត្រា​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ចុះ កុំ​កត់ត្រាទុក​សេចក្ដីទាំងនោះ​ឡើយ”។


ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “កុំ​បិទត្រា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ឡើយ ដ្បិត​ពេលកំណត់​ជិតដល់​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម