Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 12:13 - ព្រះគម្ពីរខ្មែរសាកល

13 រីឯ​អ្នក​វិញ ចូរ​ទៅ​រហូតដល់​ចុងបញ្ចប់​ចុះ​! ដ្បិត​អ្នក​នឹង​សម្រាក ហើយ​ឈរឡើង​នៅក្នុង​ចំណែក​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់”៕​៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​រហូត​ដល់​ទី​បំផុត​ចុះ ដ្បិត​លោក​នឹង​ត្រូវ​សម្រាក ហើយ​លោក​នឹង​ក្រោក​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​លោក​នៅ​គ្រា​ចុង​ក្រោយ​បំផុត»។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​លោក​នឹង​បាន​សម្រាក ហើយ​លោក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ត្រូវ​ឲ្យ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ដរាប​ដល់​ចុង​បំផុត ដ្បិត​អ្នក​នឹង​ត្រូវ​សំរាក​ទៅ តែ​នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ចំពោះ​អ្នក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​អ្នក​នឹង​បាន​សម្រាក ហើយ​អ្នក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 12:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ នៅគ្រា​ជំនុំជម្រះ មនុស្ស​អាក្រក់​នឹង​នៅឈរ​មិនបានឡើយ ហើយ​មនុស្សបាប​ក៏​នៅឈរ​ក្នុង​សហគមន៍​នៃ​មនុស្ស​សុចរិត​មិនបាន​ដែរ​។


ព្រះយេហូវ៉ា​ជា​ចំណែក​មរតក​របស់ទូលបង្គំ និង​ជា​ពែង​របស់ទូលបង្គំ​; គឺ​ព្រះអង្គ​ហើយ ដែល​កាន់​វាសនា​របស់ទូលបង្គំ​!


ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ ព្រលឹង​របស់ទូលបង្គំ​ត្រេកអរ ហើយ​រូបកាយ​ទូលបង្គំ​ក៏​រស់នៅ​ដោយ​សុខដុមរមនា​;


ពួកមនុស្ស​មានប្រាជ្ញា​នឹង​ភ្លឺត្រចះត្រចង់​ដូចជា​រស្មី​នៃ​ផ្ទៃមេឃ ហើយ​ពួកអ្នកដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត នឹងបាន​ដូចជា​ផ្កាយ គឺ​ជារៀងរហូតអស់កល្បជានិច្ច​។


រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ប្រសិនបើ​អ្នក​ដើរតាម​មាគ៌ា​របស់យើង ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់យើង នោះ​អ្នក​នឹង​បាន​ជំនុំជម្រះ​ដំណាក់​របស់យើង ព្រមទាំង​បាន​មើលថែ​ទីធ្លា​របស់យើង​ផង​។ យើង​ក៏​នឹង​ឲ្យ​សិទ្ធិចេញចូល​ក្នុងចំណោម​អ្នកដែល​ឈរ​ទាំងនេះ ដល់​អ្នក​ដែរ’។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោកថ្មី ពេល​កូនមនុស្ស​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក អ្នករាល់គ្នា​ដែល​មកតាម​ខ្ញុំ គឺ​អ្នករាល់គ្នា​ហ្នឹងហើយ នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់ពីរ​ដែរ ទាំង​ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​ផង​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។


ហើយ​សង​សេចក្ដីសម្រាក​ដល់​អ្នករាល់គ្នា​ដែល​រងទុក្ខ និង​ដល់​យើង​ដែរ នៅពេល​ព្រះអម្ចាស់​យេស៊ូវ​ត្រូវបាន​សម្ដែងឲ្យឃើញ​ពី​លើមេឃ ជាមួយ​បណ្ដា​ទូតសួគ៌​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម