ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ចូរមក នោះអ្នកនឹងឃើញ”។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ រួចនៅជាមួយព្រះអង្គក្នុងថ្ងៃនោះ។ ពេលនោះ ប្រមាណជាម៉ោងបួនរសៀល។
កិច្ចការ 28:30 - ព្រះគម្ពីរខ្មែរសាកល រីឯប៉ូលបានស្នាក់នៅផ្ទះជួលរបស់គាត់ពេញពីរឆ្នាំ ហើយទទួលអស់អ្នកដែលមកជួបគាត់។ Khmer Christian Bible លោកប៉ូលបានស្នាក់នៅក្នុងផ្ទះជួលរបស់គាត់ពេញពីរឆ្នាំ ហើយគាត់បានស្វាគមន៍ពួកអ្នកទាំងឡាយដែលមកជួបគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលរស់នៅក្នុងផ្ទះដែលលោកជួលពេញពីរឆ្នាំ ហើយលោកបានទទួលអស់អ្នកដែលមកជួបលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលបានស្នាក់នៅផ្ទះដែលលោកបានជួលនោះ អស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯប៉ុល គាត់នៅក្នុងផ្ទះដែលគាត់ជួល ពេញ២ឆ្នាំ គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្ដី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ។:៚ អាល់គីតាប លោកប៉ូល បានស្នាក់នៅផ្ទះដែលគាត់បានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយគាត់តែងទទួលអស់អ្នកដែលមកជួបគាត់។ |
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ចូរមក នោះអ្នកនឹងឃើញ”។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ រួចនៅជាមួយព្រះអង្គក្នុងថ្ងៃនោះ។ ពេលនោះ ប្រមាណជាម៉ោងបួនរសៀល។
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕
ក្រោយពីយើងចូលទៅរ៉ូម គេបានអនុញ្ញាតឲ្យប៉ូលស្នាក់នៅម្នាក់ឯង ដោយមានទាហានម្នាក់យាមគាត់។
ពេលគាត់និយាយសេចក្ដីទាំងនេះហើយ ពួកជនជាតិយូដាក៏ចាកចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង។
គាត់ប្រកាសអាណាចក្ររបស់ព្រះ និងបង្រៀនសេចក្ដីដែលទាក់ទងនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយបើកចំហ គ្មានការហាមឃាត់ឡើយ៕៚
ដើម្បីឲ្យខ្ញុំបានមករកអ្នករាល់គ្នាដោយអំណរ តាមបំណងព្រះហឫទ័យរបស់ព្រះ ទាំងបានស្រស់ស្រាយឡើងវិញជាមួយអ្នករាល់គ្នាផង។
តើពួកគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយស្ទើរតែចង់ឆ្កួតថា ខ្ញុំលើសជាងពួកគេទៅទៀត! ខ្ញុំមានការនឿយហត់ច្រើនជាង ជាប់គុកច្រើនជាង ត្រូវគេវាយនឹងខ្សែតីច្រើនរាប់មិនអស់ ប្រឈមមុខនឹងសេចក្ដីស្លាប់ជាញឹកញាប់។
រហូតដល់ជាក់ច្បាស់ក្នុងកងរក្សាព្រះចៅអធិរាជទាំងមូល និងអ្នកឯទៀតទាំងអស់ ថាខ្ញុំជាប់ឃុំឃាំងដោយព្រោះព្រះគ្រីស្ទ
ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន