Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:39 - ព្រះគម្ពីរខ្មែរសាកល

39 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​មក នោះ​អ្នក​នឹង​ឃើញ”។ ដូច្នេះ ពួកគេ​ក៏​ទៅ ហើយ​ឃើញ​កន្លែងដែល​ព្រះអង្គ​ស្នាក់នៅ រួច​នៅ​ជាមួយ​ព្រះអង្គ​ក្នុង​ថ្ងៃ​នោះ‍។ ពេល​នោះ ប្រមាណជា​ម៉ោងបួនរសៀល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​មើល​ចុះ!»​ ដូច្នេះ​ ពួកគេ​ក៏​ទៅ​ ហើយ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ​រួច​បាន​ស្នាក់​នៅ​ជាមួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ​ ព្រោះ​ពេល​នោះ​ម៉ោង​ប្រហែល​បួន​រសៀល​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ទ្រង់​មាន​បន្ទូល​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ទ្រង់​គង់​នៅ រួច​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ថ្ងៃ​នោះ ពេល​នោះ​ប្រហែល​ជា​ម៉ោង​៤​ល្ងាច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​អ៊ីសា​ស្នាក់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​អ៊ីសា​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:39
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ក៏​ទទូច​ដល់​ព្រះអង្គ​ថា​៖ “សូម​ស្នាក់នៅ​ជាមួយ​ពួកយើង​សិន​ទៅ ពីព្រោះ​ជិតល្ងាច ណាមួយ​ថ្ងៃ​ក៏​លិច​ហើយ​ដែរ​!” ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចូលទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ​។


អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោលជាដាច់ខាត


ដូច្នេះ នៅពេល​ពួក​ជនជាតិសាម៉ារី​មករក​ព្រះអង្គ ពួកគេ​ក៏​សុំ​ព្រះអង្គ​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ នោះ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​ពីរ​ថ្ងៃ​។


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។


ម្នាក់​ក្នុង​អ្នក​ទាំង​ពីរ​ដែល​ឮ​ពី​យ៉ូហាន ហើយ​ទៅតាម​ព្រះអង្គ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម