មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
កិច្ចការ 26:17 - ព្រះគម្ពីរខ្មែរសាកល យើងនឹងរំដោះអ្នកចេញពីប្រជាជនអ៊ីស្រាអែលនិងពីសាសន៍ដទៃ។យើងនឹងចាត់អ្នកឲ្យទៅរកពួកគេ Khmer Christian Bible យើងនឹងរំដោះអ្នកពីប្រជារាស្ដ្រនេះ ព្រមទាំងពីសាសន៍ដទៃ ដែលយើងកំពុងចាត់អ្នកឲ្យទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយញែកអ្នកចេញពីសាសន៍របស់អ្នក និងពីពួកសាសន៍ដទៃ ដែលខ្ញុំនឹងចាត់អ្នកឲ្យទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានញែកអ្នកចេញពីបណ្តាជន នឹងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ អាល់គីតាប ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ |
មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
ហើយមកសុំទោសអ្នកទាំងពីរ ព្រមទាំងនាំអ្នកទាំងពីរចេញទៅខាងក្រៅ រួចសុំពួកគេឲ្យចាកចេញពីទីក្រុងនោះ។
រីឯពួកបងប្អូនក៏ឲ្យប៉ូល និងស៊ីឡាសចេញទៅបេរាភ្លាមទាំងយប់។ កាលទៅដល់ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា។
ដូច្នេះ ពួកបងប្អូនក៏ឲ្យប៉ូលចេញទៅភ្លាម រហូតដល់សមុទ្រ រីឯស៊ីឡាស និងធីម៉ូថេនៅតែស្នាក់នៅបេរា។
ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាលូកដៃធ្វើបាបអ្នកឡើយ។ ជាការពិត នៅក្នុងទីក្រុងនេះមានប្រជារាស្ត្ររបស់យើងជាច្រើន”។
ការអនុគ្រោះពីលោកឲ្យបញ្ជូនប៉ូលមកយេរូសាឡិម។ តាមពិត ពួកគេកំពុងរៀបចំការពួនស្ទាក់ដើម្បីសម្លាប់ប៉ូលនៅតាមផ្លូវ។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
ឥឡូវនេះ ខ្ញុំសូមនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃថា ដោយព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃមែន បានជាខ្ញុំលើកតម្កើងការងារបម្រើរបស់ខ្ញុំ
ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
សម្រាប់ទីបន្ទាល់នេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស និងជាសាវ័ក ជាគ្រូបង្រៀនរបស់សាសន៍ដទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយសេចក្ដីពិត ខ្ញុំមិនភូតភរទេ។
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស ជាសាវ័ក និងជាគ្រូបង្រៀន។
ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។