មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕
កិច្ចការ 20:27 - ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំមិនបានរួញខ្លួនប្រាប់គម្រោងទាំងមូលរបស់ព្រះដល់អ្នករាល់គ្នាឡើយ។ Khmer Christian Bible ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ ដោយមិនលាក់លៀមឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំមិនបានខាននឹងប្រកាសប្រាប់អ្នករាល់គ្នា ពីបំណងទាំងមូលរបស់ព្រះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ អាល់គីតាប ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ |
មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕
ទូលបង្គំមិនបានលាក់បាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំទេ ទូលបង្គំបានរៀបរាប់អំពីសេចក្ដីស្មោះត្រង់ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំមិនបានលាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គពីអង្គប្រជុំដ៏ធំឡើយ។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។
ខ្ញុំមិនហៅអ្នករាល់គ្នាជាបាវបម្រើទៀតទេ ពីព្រោះបាវបម្រើមិនដឹងអ្វីដែលចៅហ្វាយរបស់ខ្លួនធ្វើឡើយ ផ្ទុយទៅវិញ ខ្ញុំបានហៅអ្នករាល់គ្នាជាមិត្តសម្លាញ់ ពីព្រោះខ្ញុំឲ្យអ្នករាល់គ្នាដឹងអ្វីៗទាំងអស់ដែលខ្ញុំឮពីព្រះបិតារបស់ខ្ញុំហើយ។
ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
ចំពោះអ្វីដែលមានប្រយោជន៍ គ្មានអ្វីមួយដែលខ្ញុំរួញខ្លួនមិនប្រាប់ ឬបង្រៀនអ្នករាល់គ្នា ទាំងនៅកន្លែងសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយនោះទេ
ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានបង្ហាញដល់អ្នករាល់គ្នាថា ត្រូវតែជួយអ្នកទន់ខ្សោយដោយធ្វើការនឿយហត់បែបនេះ ព្រមទាំងត្រូវនឹកចាំព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានបន្ទូលថា:‘ការដែលឲ្យ មានពរជាងទទួល’”។
ខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា នូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់ គឺថានៅយប់ដែលត្រូវគេក្បត់ ព្រះអម្ចាស់យេស៊ូវបានយកនំប៉័ង
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ដោយសារខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នា ធ្វើឲ្យខ្ញុំក្លាយជាសត្រូវរបស់អ្នករាល់គ្នាឬ?
នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់
ផ្ទុយទៅវិញ ដូចដែលយើងត្រូវព្រះពិសោធ ដើម្បីត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ មិនមែនដើម្បីបំពេញចិត្តមនុស្សទេ គឺដើម្បីបំពេញព្រះហឫទ័យព្រះវិញ ដែលពិសោធចិត្តរបស់យើង។