Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:30 - ព្រះគម្ពីរខ្មែរសាកល

30 រីឯ​ពួកផារិស៊ី និង​ពួក​អ្នកច្បាប់ ក៏​បដិសេធ​គម្រោង​របស់​ព្រះ​សម្រាប់​ខ្លួនពួកគេ ដោយ​មិន​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រាន​ចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជ​ទឹក​តាមរយៈ​លោក​យ៉ូហាន​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប៉ុន្តែ ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ បាន​ច្រាន​ចោល​បំណង​របស់​ព្រះសម្រាប់​ខ្លួន​គេ ដោយ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ពី​លោក)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​មិន​ទទួល​ស្គាល់​គម្រោង‌ការ ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​ពួក​ផារិស៊ី នឹង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះ‌ដំរិះ ដែល​ដំរូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 រីឯ​ពួក​ខាង​គណៈ‌ផារីស៊ និង​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ​មិន​ទទួល​ស្គាល់​គម្រោង‌ការ​ដែល​អុលឡោះ​បាន​រៀប‌ចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​យ៉ះយ៉ា។

សូមមើលជំពូក ចម្លង




លូកា 7:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​អ្នករាល់គ្នា​ធ្វើព្រងើយ​នឹង​អស់ទាំង​ដំបូន្មាន​របស់ខ្ញុំ ហើយ​មិន​ព្រម​ទទួល​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ


មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖


“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


ប៉ុន្តែ​បើសិន​យើង​ថា​: ‘មកពី​មនុស្ស’ ប្រជាជន​ទាំងមូល​នឹង​គប់ដុំថ្មសម្លាប់​យើង ពីព្រោះ​ពួកគេ​ជឿជាក់​ថា​យ៉ូហាន​ជា​ព្យាការី”។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា​៖​“តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅនឹង​អ្វី​? តើ​ពួកគេ​ប្រៀបដូចជា​អ្វី​?


ដ្បិត​ខ្ញុំ​មិន​បាន​រួញខ្លួន​ប្រាប់​គម្រោង​ទាំងមូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឡើយ​។


រីឯ​អំពី​អ៊ីស្រាអែល​វិញ លោក​ថ្លែងថា​:“យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅ​រក​ប្រជារាស្ត្រ​ដែល​មិនស្ដាប់បង្គាប់ និង​ប្រកែកជំទាស់”​៕


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


ខ្ញុំ​មិន​បោះបង់ចោល​ព្រះគុណ​របស់​ព្រះ​ឡើយ ដ្បិត​ប្រសិនបើ​សេចក្ដីសុចរិត​មក​តាមរយៈ​ក្រឹត្យវិន័យ នោះ​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ឥតប្រយោជន៍​ហើយ​៕


នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម