លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។
កិច្ចការ 19:22 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ គាត់បានចាត់អ្នកដែលបម្រើជាមួយគាត់ពីរនាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅម៉ាសេដូន រីឯខ្លួនគាត់ស្នាក់នៅអាស៊ីមួយរយៈសិន។ Khmer Christian Bible រួចគាត់ក៏ចាត់អ្នកជំនួយការរបស់គាត់ពីរនាក់ឲ្យទៅស្រុកម៉ាសេដូន គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស រីឯគាត់បានស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានចាត់អ្នកជំនួយរបស់លោកពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែឯលោកវិញ លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ នឹងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។ អាល់គីតាប គាត់បានចាត់សហការីរបស់គាត់ពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ដុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯគាត់ គាត់ស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ |
លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។
ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
ប៉ូលចង់ឲ្យធីម៉ូថេទៅជាមួយ ដូច្នេះគាត់នាំធីម៉ូថេទៅធ្វើពិធីកាត់ស្បែក ដោយសារតែជនជាតិយូដាដែលនៅតំបន់នោះ ដ្បិតទាំងអស់គ្នាដឹងថា ឪពុករបស់ធីម៉ូថេជាជនជាតិក្រិក។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
គាត់បានបន្តធ្វើដូច្នេះក្នុងអំឡុងពីរឆ្នាំ ធ្វើឲ្យអស់អ្នកដែលរស់នៅអាស៊ីបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងជនជាតិយូដា និងជនជាតិក្រិក។
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
ដូច្នេះ ទីក្រុងបានពេញទៅដោយភាពច្របូកច្របល់។ គេក៏ចាប់កៃយុស និងអើរីស្តាក ជាអ្នកម៉ាសេដូនដែលរួមដំណើរជាមួយប៉ូល ហើយលើកគ្នាសម្រុកចូលទៅក្នុងទីលានមហោស្រព។
ក្រោយពីចលាចលនេះបានស្ងប់ហើយ ប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចលាពួកគេ ហើយចេញដំណើរទៅម៉ាសេដូន។
ខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងដែរថា ដៃទាំងពីរនេះបានបម្រើសម្រាប់តម្រូវការរបស់ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំ។
កៃយុស ដែលជាអ្នកទទួលខ្ញុំ និងជាអ្នកទទួលក្រុមជំនុំទាំងមូល ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុសជាហេរញ្ញិកក្រុង និងក្វើតុសដែលជាបងប្អូនផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
គឺខ្ញុំចង់ធ្វើដំណើរឆ្លងកាត់អ្នករាល់គ្នាទៅម៉ាសេដូន ហើយត្រឡប់ពីម៉ាសេដូនមករកអ្នករាល់គ្នាវិញ រួចឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំទៅយូឌា។
កាលខ្ញុំបាននៅជាមួយអ្នករាល់គ្នា ហើយខ្វះខាត ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាឡើយ ដ្បិតបងប្អូនដែលមកពីម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ។ ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនមិនឲ្យធ្វើជាបន្ទុកដល់អ្នករាល់គ្នា ក៏នឹងរក្សាខ្លួនបន្តទៅទៀតដែរ។
ក៏ខ្ញុំមិនបានស្ងប់ក្នុងវិញ្ញាណរបស់ខ្ញុំសោះ ពីព្រោះខ្ញុំរកមិនឃើញទីតុសបងប្អូនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏លាបងប្អូននៅទីនោះ ហើយចេញដំណើរទៅម៉ាសេដូន។
បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីព្រះគុណរបស់ព្រះដែលបានប្រទានដល់ក្រុមជំនុំទាំងឡាយនៅម៉ាសេដូន
មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញចិត្តសង្វាតរបស់យើង។
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយចេញពីអ្នករាល់គ្នា មិនគ្រាន់តែក្នុងម៉ាសេដូន និងអាខៃប៉ុណ្ណោះទេ គឺនៅគ្រប់ទីកន្លែងដែលជំនឿរបស់អ្នករាល់គ្នាលើព្រះបានផ្សាយចេញ រហូតដល់យើងមិនចាំបាច់និយាយអ្វីទៀតឡើយ។
អេរ៉ាស្ទុសនៅកូរិនថូសដដែល រីឯទ្រភីម ខ្ញុំបានទុកគាត់ឲ្យនៅមីលេត ពីព្រោះគាត់ឈឺ។