Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:1 - ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ យើង​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​អំពី​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​ដល់​ក្រុមជំនុំ​ទាំងឡាយ​នៅ​ម៉ាសេដូន

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បងប្អូន​អើយ!​ យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យដឹង​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​ម៉ាសេដូន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ព្រះ‌គុណ ដែល​ព្រះ​បាន​ប្រទាន​ដល់​ក្រុម​ជំនុំ​នានា នៅ​ស្រុក​ម៉ា‌សេ‌ដូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ យើង​សូម​ជម្រាប​បងប្អូន​អំពី​ព្រះ‌គុណ ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំនុំ*​នានា នៅ​ស្រុក​ម៉ាសេ‌ដូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បង​ប្អូន​អើយ យើង​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ម៉ាសេដូន​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ យើង​សូម​ជម្រាប​បង​ប្អូន​អំពី​គុណ ដែល​អុលឡោះ​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំអះ​នានា នៅ​ស្រុក​ម៉ាសេដូន

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ពីរ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត’។


នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។


ដ្បិត​អ្នកជឿ​នៅ​ម៉ាសេដូន និង​អាខៃ បាន​ពេញចិត្ត​នឹង​ចែកទាន​មួយចំនួន​ដល់​អ្នកក្រីក្រ​ក្នុងចំណោម​វិសុទ្ធជន​នៅ​យេរូសាឡិម​។


ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។


កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។


ដ្បិត​ការងារ​នៃ​ការបម្រើ​នេះ មិនគ្រាន់តែ​បំពេញ​ភាពខ្វះខាត​របស់​វិសុទ្ធជន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ចម្រើនឡើង​តាមរយៈ​ការអរព្រះគុណ​ជាច្រើន​ដល់​ព្រះ​ទៀតផង​។


ដ្បិត​ខ្ញុំ​ស្គាល់​ចិត្តសង្វាត​របស់អ្នករាល់គ្នា​ហើយ​។ ដូច្នេះ ខ្ញុំ​បាន​អួត​អំពី​អ្នករាល់គ្នា​ប្រាប់​ពួក​អ្នកម៉ាសេដូន​ថា​៖ “អាខៃ​បាន​រៀបចំ​តាំងពី​ឆ្នាំមុន​ម៉្លេះ”។ ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​បាន​ជំរុញ​មនុស្ស​ភាគច្រើន​ក្នុងចំណោម​ពួកគេ​។


ក្រែងលោ​ប្រសិនបើ​មាន​អ្នកម៉ាសេដូន​ខ្លះ​មក​ជាមួយ​ខ្ញុំ ហើយ​ឃើញថា​អ្នករាល់គ្នា​មិនទាន់រៀបចំ នោះ​មិនត្រឹមតែ​អ្នករាល់គ្នា​ទេ សូម្បីតែ​យើង​ក៏​អាម៉ាស់មុខ​ដែរ ដោយសារ​បាន​ទុកចិត្ត​ដូច្នេះ​។


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


សម្រាប់​ការនេះ ខ្ញុំ​ធ្វើការនឿយហត់ ទាំង​តស៊ូ ស្របតាម​ឫទ្ធានុភាព​របស់​ព្រះអង្គ ដែល​កំពុង​ចេញឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ខ្ញុំ​។


ពិតមែនហើយ អ្នករាល់គ្នា​កំពុង​ធ្វើ​ដូច្នេះ​ដល់​បងប្អូន​ទាំងអស់​នៅ​ម៉ាសេដូន​ទាំងមូល​។ ក៏ប៉ុន្តែ​បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើ​ដូច្នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម