ដោយហេតុនេះ មនុស្សទាំងអស់នឹងកោតខ្លាច ហើយប្រកាសអំពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាអំពីអ្វីដែលព្រះអង្គបានធ្វើ។
កិច្ចការ 19:17 - ព្រះគម្ពីរខ្មែរសាកល ហេតុការណ៍នេះបានឮសុសសាយដល់អស់ទាំងជនជាតិយូដា និងជនជាតិក្រិកដែលរស់នៅអេភេសូរ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់គេគ្រប់គ្នា នោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ត្រូវបានលើកតម្កើង។ Khmer Christian Bible រឿងនេះបានលេចឮដល់មនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងអេភេសូរ ទាំងជនជាតិយូដា និងជនជាតិក្រេកផង ហើយពួកគេទាំងអស់គ្នាក៏មានចិត្តកោតខ្លាច ទាំងលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងអស់នៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែបានដឹងរឿងនេះ។ គេមានចិត្តកោតខ្លាចគ្រប់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏ត្រូវបានគេលើកតម្កើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នានៅក្រុងអេភេសូទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់មនុស្សនៅក្រុងអេភេសូរ ទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង អាល់គីតាប មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងនាមរបស់អ៊ីសាជាអម្ចាស់។ |
ដោយហេតុនេះ មនុស្សទាំងអស់នឹងកោតខ្លាច ហើយប្រកាសអំពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាអំពីអ្វីដែលព្រះអង្គបានធ្វើ។
បន្ទាប់មក សេចក្ដីភ័យខ្លាចបានកើតមានដល់អស់អ្នកដែលរស់នៅជិតខាងពួកគាត់ ហើយគេនិយាយអំពីការទាំងអស់នេះសុសសាយពេញតំបន់ភ្នំយូឌាទាំងមូល។
សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយនិយាយថា៖ “ព្យាការីដ៏ធំឧត្ដមបានលេចឡើងក្នុងចំណោមយើងហើយ!” ហើយថា៖ “ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!”។
នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។
ពួកគេមកដល់អេភេសូរ ប៉ូលក៏ទុកអ្នកទាំងពីរនៅទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ ជជែកជាមួយជនជាតិយូដា។
គាត់លាពួកគេ ទាំងនិយាយថា៖ “ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញម្ដងទៀត ប្រសិនបើព្រះសព្វព្រះហឫទ័យ”។ រួចគាត់ក៏ចុះសំពៅពីអេភេសូរទៅ។
ខណៈដែលអ័ប៉ុឡូសនៅកូរិនថូស ប៉ូលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប ចុះមកអេភេសូរ ហើយប្រទះនឹងសិស្សមួយចំនួន
អ្នកដែលមានវិញ្ញាណអាក្រក់ចូលនោះក៏ស្ទុះទៅសង្គ្រុបពួកគេ ហើយឈ្នះពួកគេទាំងអស់គ្នា បានជាពួកគេរត់ចេញពីផ្ទះនោះទាំងខ្លួនទទេ ហើយរងរបួសផង។
ពេលនោះ សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សគ្រប់គ្នា ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនត្រូវបានធ្វើតាមរយៈពួកសាវ័ក។
សេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ក្រុមជំនុំទាំងមូល និងដល់អស់អ្នកដែលឮអំពីហេតុការណ៍ទាំងនេះ។
រីឯអ្នកដទៃ គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្តែប្រជាជនគោរពពួកគេយ៉ាងខ្លាំង។
នៅពេលឮពាក្យទាំងនេះ អាណានាសក៏ដួលដាច់ខ្យល់ទៅ ហើយសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់អស់អ្នកដែលឮអំពីហេតុការណ៍នេះ។
បំណងចិត្ត និងសេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា កុំឲ្យខ្ញុំមានអ្វីត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ សូមឲ្យព្រះគ្រីស្ទត្រូវបានលើកតម្កើងក្នុងរូបកាយរបស់ខ្ញុំ ដោយភាពក្លាហានដ៏ពេញលេញនៅឥឡូវនេះដូចសព្វដង ទោះបីជាតាមរយៈការរស់ ឬការស្លាប់ក៏ដោយ។
ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ត្រូវបានលើកតម្កើងសិរីរុងរឿងដោយសារតែអ្នករាល់គ្នា ហើយដោយសារតែព្រះអង្គ អ្នករាល់គ្នាក៏ត្រូវបានលើកតម្កើងសិរីរុងរឿងដែរ ស្របតាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ៕
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានសម្រាប់យើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញយ៉ាងឆាប់រហ័ស ហើយត្រូវបានលើកតម្កើងសិរីរុងរឿង ដូចដែលត្រូវបានលើកតម្កើងសិរីរុងរឿងនៅក្នុងចំណោមអ្នករាល់គ្នាដែរ