Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:16 - ព្រះគម្ពីរខ្មែរសាកល

16 សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!” ហើយ​ថា​៖ “ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប​បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ដោយ​ពោល​ថា៖ «មាន​ណាពី​ដ៏​ប្រសើរ​ឧត្ដម​ម្នាក់ បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ អុលឡោះ​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់»។

សូមមើលជំពូក ចម្លង




លូកា 7:16
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មើលថែ​ផែនដី ហើយ​ស្រោចស្រព​វា ក៏​ធ្វើឲ្យ​វា​មានជីជាតិ​យ៉ាងសម្បូរហូររហៀរ​; ទន្លេ​របស់​ព្រះ​ពេញ​ដោយ​ទឹក​។ ព្រះអង្គ​រៀបចំ​ឲ្យមាន​ស្រូវ​សម្រាប់​មនុស្ស ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ផែនដី​យ៉ាងដូច្នេះ​។


ដូច្នេះ នៅពេល​ឃើញ​មនុស្ស​គ​និយាយ មនុស្ស​ពិការដៃជើង​ជា មនុស្ស​ខ្វិន​ដើរ និង​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ ហ្វូងមនុស្ស​ក៏​ស្ងើច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​នៃ​អ៊ីស្រាអែល​។


ហ្វូងមនុស្ស​ក៏​ឆ្លើយថា​៖ “នេះ​ជា​ព្យាការី​យេស៊ូវ​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ”។


ពួកនាង​ក៏​ចាកចេញ​ពី​រូងផ្នូរ​ភ្លាម ទាំង​ភ័យ​ទាំង​អរសប្បាយ​យ៉ាងខ្លាំង ហើយ​រត់​ទៅ​ដើម្បី​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​។


នៅពេល​ឃើញ​ដូច្នេះ ហ្វូងមនុស្ស​ក៏​កោតខ្លាច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។


បន្ទាប់មក សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​អស់អ្នក​ដែល​រស់នៅជិតខាង​ពួកគាត់ ហើយ​គេ​និយាយ​អំពី​ការ​ទាំងអស់​នេះ​សុសសាយ​ពេញ​តំបន់ភ្នំ​យូឌា​ទាំងមូល​។


“ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះអម្ចាស់​ដែល​សមនឹងទទួលការលើកតម្កើង ដ្បិត​ព្រះអង្គ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រមទាំង​ប្រោសលោះ​ពួកគេ​ផង​។


ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះយាងមក​ដល់​អ្នក​ទេ”។


ពួក​អ្នកគង្វាល​ក៏​ត្រឡប់ទៅវិញ​ទាំង​លើកតម្កើងសិរីរុងរឿង និង​សរសើរតម្កើង​ព្រះ ដោយព្រោះ​សេចក្ដី​ទាំងអស់​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​នោះ ដូចដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​អ្វី​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា


ពេលនោះ ភាពស្ញប់ស្ញែង​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ពេញ​ដោយ​សេចក្ដីភ័យខ្លាច ក៏​និយាយថា​៖ “ថ្ងៃនេះ យើង​បាន​ឃើញ​ការ​ដ៏អស្ចារ្យ​!”។


នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។


មនុស្សស្លាប់​នោះ​ក៏​ក្រោកអង្គុយ ហើយ​ចាប់ផ្ដើម​និយាយ​។ ព្រះយេស៊ូវ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​។


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


ប្រជាជន​ទាំងអស់​នៅ​តំបន់ជុំវិញ​គេរ៉ាស៊ីន ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ពួកគេ ពីព្រោះ​មាន​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​កើតមាន​ដល់ពួកគេ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​ជិះ​ទូក​ត្រឡប់ទៅវិញ​។


ពួកគេ​ទូល​ឆ្លើយ​ថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ព្យាការី​សម័យបុរាណ​ម្នាក់​បាន​រស់ឡើងវិញ”។


ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “ចុះ​លោក​ជា​នរណា​វិញ​? ជា​អេលីយ៉ា​ឬ​?”‍។ គាត់​ឆ្លើយថា​៖ “មិនមែន​ខ្ញុំ​ទេ”។ “តើ​លោក​ជា​ព្យាការី​នោះ​ឬ?”‍។ គាត់​ឆ្លើយថា​៖ “ទេ”។


ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “បើសិន​លោក​មិនមែន​ជា​ព្រះ​គ្រីស្ទ ឬ​អេលីយ៉ា ឬ​ព្យាការី​នោះ​ទេ ចុះ​ហេតុអ្វីបានជា​លោក​ធ្វើពិធីជ្រមុជទឹក​?”។


ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ខ្ញុំ​យល់ឃើញ​ថា លោក​ជា​ព្យាការី​!


នៅពេល​ហ្វូងមនុស្ស​ឃើញ​ទីសម្គាល់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ ពួកគេ​ក៏​និយាយ​ថា​៖ “លោកនេះ​ពិតជា​ព្យាការី​ដែល​មក​ក្នុង​ពិភពលោក​!”។


ពួកគេ​សួរ​បុរស​ខ្វាក់ភ្នែក​ទៀត​ថា៖ “ដោយ​អ្នកនោះ​បាន​បើក​ភ្នែក​របស់អ្នក តើ​អ្នក​និយាយ​អំពី​អ្នកនោះ​ថា​ជា​នរណា​?”។ គាត់​ថា៖ “លោក​ជា​ព្យាការី”។


នៅពេល​ឮ​ពាក្យ​ទាំងនេះ អាណានាស​ក៏​ដួល​ដាច់ខ្យល់​ទៅ ហើយ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍នេះ​។


“ម៉ូសេ​នេះ​ឯង ដែល​ប្រាប់​កូនចៅ​អ៊ីស្រាអែល​ថា​:‘ព្រះនឹង​តាំង​ព្យាការី​ម្នាក់​ដូច​ខ្ញុំ​ឡើង​ពីចំណោម​បងប្អូន​របស់អ្នករាល់គ្នា សម្រាប់​អ្នករាល់គ្នា’។


ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​ខ្ញុំ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម