Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:18 - ព្រះគម្ពីរខ្មែរសាកល

18 មនុស្ស​ជាច្រើន​ដែល​បាន​ជឿ​ក៏​មក​សារភាព ព្រមទាំង​លាតត្រដាង​នូវ​អំពើ​របស់​ខ្លួន​ផង

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 មាន​អ្នក​ជឿ​ជា​ច្រើន​បាន​ចូល​មក​ទទួល​សារភាព​ និង​លាត​ត្រដាង​ពី​អំពើ​ទាំងឡាយ​របស់​ខ្លួន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មាន​អ្នក​ជឿ​ជា​ច្រើន​នាក់បាន​ចូល​មក​លន់​តួ ហើយ​លាត​ត្រដាង​ពីអំពើ​ដែល​ខ្លួនបាន​ប្រព្រឹត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ គេ​មក​លន់‌តួ ព្រម​ទាំង​សំដែង​ប្រាប់​ពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មាន​អ្នក​ជឿ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ដ​កាល​ពី​មុន

សូមមើលជំពូក ចម្លង




កិច្ចការ 19:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពោលគឺ ជឿ​ដោយ​ចិត្ត ធ្វើឲ្យ​មនុស្សត្រូវបាន​រាប់ជាសុចរិត ហើយ​សារភាព​ដោយ​មាត់ ធ្វើឲ្យ​មនុស្សបាន​សង្គ្រោះ


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


ទូលបង្គំ​បាន​ទទួលស្គាល់​បាប​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​មិន​បាន​លាក់បាំង​អំពើទុច្ចរិត​របស់ទូលបង្គំ​ទេ​។ ទូលបង្គំ​បាន​ពោលថា​៖ “ខ្ញុំ​នឹង​សារភាព​ការបំពាន​របស់ខ្ញុំ​ដល់​ព្រះយេហូវ៉ា” នោះ​ព្រះអង្គ​បាន​លើកលែងទោស​អំពើទុច្ចរិត​នៃ​បាប​របស់ទូលបង្គំ​ហើយ​។ សេឡា


ប្រសិនបើ​យើង​សារភាព​បាប​របស់យើង នោះដោយសារ​ព្រះអង្គ​ទ្រង់​ស្មោះត្រង់ និង​សុចរិតយុត្តិធម៌ ដូច្នេះ​ព្រះអង្គ​នឹង​លើកលែងទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​សេចក្ដីទុច្ចរិត​ទាំងអស់​។


អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។


ហើយក៏​មាន​អ្នក​ដែល​ធ្វើ​មន្តអាគម​ជាច្រើន បាន​យក​ក្បួនតម្រា​មក​ដុតចោល​នៅមុខ​មនុស្ស​គ្រប់គ្នា​។ គេ​គិត​តម្លៃ​ក្បួនទាំងនោះ ក៏​ឃើញថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​កាក់ប្រាក់​។


ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម