ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។
កិច្ចការ 18:12 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី Khmer Christian Bible ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា អាល់គីតាប នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំងនៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំគាត់យកទៅសាលាកាត់ក្ដី |
ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។
ពីឡាត់ឮពាក្យទាំងនេះ ក៏នាំព្រះយេស៊ូវចេញមក ហើយអង្គុយលើកៅអីកាត់ក្ដី នៅកន្លែងដែលគេហៅថា “ទីក្រាលថ្ម” ភាសាហេព្រើរហៅថា “កាបាថា”។
នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
គាត់នៅជាមួយអភិបាលឈ្មោះស៊ើគាសប៉ូឡូស ដែលជាមនុស្សឈ្លាសវៃ។ អភិបាលនេះចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះ ក៏ហៅបារណាបាស និងសូលមក។
ប៉ុន្តែអេលីម៉ាសដែលជាគ្រូធ្មប់នោះ (ដ្បិតឈ្មោះអេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់) បានប្រឆាំងនឹងពួកគេ ដោយព្យាយាមបង្វែរអភិបាលចេញពីជំនឿ។
ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿ បានពន្យុះ និងចាក់រុកចិត្តរបស់ពួកសាសន៍ដទៃឲ្យប្រឆាំងនឹងបងប្អូន។
ប៉ុន្តែនៅពេលពួកយូដានៅថែស្សាឡូនីចដឹងថា ប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះនៅបេរាដែរ ពួកគេក៏មកទីនោះទៀត ហើយក្រឡុក និងរំខានប្រជាជន។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿមានចិត្តច្រណែន ក៏ប្រមូលជនពាលមួយចំនួនពីពួកបាតផ្សារ បង្កើតជាក្រុមមួយ ហើយបង្កចលាចលនៅក្នុងទីក្រុង។ ពួកគេទម្លាយចូលផ្ទះរបស់យ៉ាសុន រកចាប់ប៉ូល និងស៊ីឡាស ដើម្បីយកទៅឲ្យប្រជាជន។
ដូច្នេះ ប៉ូលក៏ស្នាក់នៅទីនោះមួយឆ្នាំប្រាំមួយខែ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះក្នុងចំណោមពួកគេ។
បន្ទាប់មក អ័ប៉ុឡូសមានបំណងធ្វើដំណើរឆ្លងទៅអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់។ នៅពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿដោយសារតែព្រះគុណ
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
ប៉ូលឆ្លើយថា៖ “ខ្ញុំកំពុងឈរនៅមុខទីកាត់ក្ដីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំ។ ខ្ញុំមិនបានធ្វើខុសអ្វីនឹងជនជាតិយូដាទេ ដូចដែលលោកជ្រាបច្បាស់ហើយ។
ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។
សូមជួយសួរសុខទុក្ខក្រុមជំនុំនៅផ្ទះរបស់ពួកគាត់ដែរ។ សូមជួយសួរសុខទុក្ខអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងនៅអាស៊ីសម្រាប់ព្រះគ្រីស្ទ។
បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា អ្នកផ្ទះរបស់ស្ទេផាណាស ជាផលដំបូងនៅអាខៃ ហើយពួកគេបានថ្វាយខ្លួនក្នុងការបម្រើវិសុទ្ធជន។ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នា
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
ដូចដែលសេចក្ដីពិតរបស់ព្រះគ្រីស្ទស្ថិតនៅក្នុងខ្ញុំ មោទនភាពរបស់ខ្ញុំនេះ នឹងមិនត្រូវបានបញ្ឈប់នៅតំបន់អាខៃឡើយ។
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ?