Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 17:13 - ព្រះគម្ពីរខ្មែរសាកល

13 ប៉ុន្តែ​នៅពេល​ពួកយូដា​នៅ​ថែស្សាឡូនីច​ដឹង​ថា ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅ​បេរា​ដែរ ពួកគេ​ក៏​មក​ទីនោះទៀត ហើយ​ក្រឡុក និង​រំខាន​ប្រជាជន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​ លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​ និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្ដែ ពេល​ពួក​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច​បាន​ដឹង​ថា លោក​ប៉ុល​បាន​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​នាំគ្នា​មក​ញុះ‌ញង់​នៅ​ទី​នោះ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ‌បំបោរ​មហា‌ជន​ឲ្យ​ជ្រួល‌ច្របល់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សា‌ឡូនីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះ‌ញង់​បណ្តាជន​នៅ​ទី​នោះ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្ដែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​បន្ទូល​របស់​អុលឡោះ​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ​បំបោរ​មហា‌ជន​ឲ្យ​ជ្រួល​ច្របល់​ឡើង។

សូមមើលជំពូក ចម្លង




កិច្ចការ 17:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


តើ​អ្នករាល់គ្នា​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​ផ្ដល់​សេចក្ដីសុខសាន្ត​ដល់​ផែនដី​ឬ? ទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​មក​ដើម្បី​ផ្ដល់​ការបាក់បែក​វិញ​។


ប៉ុន្តែ​ពួកយូដា​ដែល​មិនព្រមជឿ បាន​ពន្យុះ និង​ចាក់រុក​ចិត្ត​របស់​ពួក​សាសន៍ដទៃ​ឲ្យប្រឆាំង​នឹង​បងប្អូន។


បន្ទាប់ពី​ធ្វើដំណើរឆ្លងកាត់​អាំភីប៉ូលី និង​អ័ប៉ុឡូនា ប៉ូល និងស៊ីឡាស​មកដល់​ថែស្សាឡូនីច​។ នៅទីនោះ មាន​សាលាប្រជុំ​មួយ​របស់​ជនជាតិយូដា​។


រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។


ប៉ុន្តែ​ពួកយូដា​ដែលមិនព្រមជឿ​មានចិត្តច្រណែន ក៏​ប្រមូល​ជន​ពាល​មួយចំនួន​ពី​ពួក​បាតផ្សារ បង្កើតជាក្រុមមួយ ហើយ​បង្កចលាចល​នៅក្នុង​ទីក្រុង​។ ពួកគេ​ទម្លាយចូល​ផ្ទះ​របស់​យ៉ាសុន រកចាប់​ប៉ូល និងស៊ីឡាស ដើម្បី​យកទៅ​ឲ្យ​ប្រជាជន​។


អ្នក​ដែល​រួមដំណើរជាមួយ​គាត់ មាន​សូប៉ាត្រុស​អ្នកបេរា​កូន​របស់​ពីរូស​, អើរីស្តាក​និង​សេគុនដុស អ្នកថែស្សាឡូនីច​, កៃយុស​អ្នកឌើបេ​, ធីម៉ូថេ​, ព្រមទាំង​ទីឃីកុស​និង​ទ្រភីម អ្នកអាស៊ី​។


លុះ​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ មាន​ជនជាតិយូដា​ដែល​មកពី​អាស៊ី​បាន​ឃើញ​ប៉ូល​នៅក្នុង​ព្រះវិហារ ក៏​ពន្យុះ​ហ្វូងមនុស្ស​ទាំងអស់ ហើយ​លូក​ដៃ​ចាប់​គាត់


ពួកគេ​បាន​ញុះញង់​ប្រជាជន ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ដែរ គេ​ក៏​ចូលមក​ចាប់​ស្ទេផាន ហើយ​នាំ​គាត់​ទៅ​ក្រុមប្រឹក្សា​។


ក្នុង​ការធ្វើដំណើរ​ជាញឹកញាប់ ខ្ញុំ​រង​គ្រោះថ្នាក់​ពី​ទន្លេ គ្រោះថ្នាក់​ពី​ចោរប្លន់ គ្រោះថ្នាក់​ពី​ជនរួមជាតិ គ្រោះថ្នាក់​ពី​សាសន៍ដទៃ គ្រោះថ្នាក់​ក្នុង​ទីក្រុង គ្រោះថ្នាក់​ក្នុង​ទីរហោស្ថាន គ្រោះថ្នាក់​ក្នុង​សមុទ្រ និង​គ្រោះថ្នាក់​ពី​បងប្អូនក្លែងក្លាយ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម