ម៉ូសេបានប្រគល់ពិធីកាត់ស្បែកដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើពិធីកាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ (តាមពិត មិនមែនមកពីម៉ូសេទេ គឺមកពីដូនតាវិញ)។
កិច្ចការ 15:1 - ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។ Khmer Christian Bible នៅពេលនោះ មានអ្នកខ្លះបានចុះពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សខ្លះចុះពីស្រុកយូដា មកបង្រៀនដល់ពួកជំនុំថា បើមិនបានកាត់ស្បែក តាមទំលាប់របស់លោកម៉ូសេ នោះពុំអាចនឹងបានសង្គ្រោះឡើយ អាល់គីតាប មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីខតាន តាមទំនៀមទម្លាប់របស់ម៉ូសាទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ |
ម៉ូសេបានប្រគល់ពិធីកាត់ស្បែកដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើពិធីកាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ (តាមពិត មិនមែនមកពីម៉ូសេទេ គឺមកពីដូនតាវិញ)។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ពេលនោះ ពួកសាវ័ក ពួកចាស់ទុំ និងក្រុមជំនុំទាំងមូល យល់ឃើញថាគួរតែជ្រើសរើសមនុស្សពីចំណោមពួកគេ ចាត់ឲ្យទៅអាន់ទីយ៉ូកជាមួយប៉ូល និងបារណាបាស។ គេបានចាត់យូដាសដែលហៅថាបារសាបាស និងស៊ីឡាស ពីរនាក់នេះជាអ្នកដឹកនាំក្នុងចំណោមបងប្អូន។
ពួកគេបានផ្ញើសំបុត្រតាមអ្នកទាំងនោះ ដែលមានសរសេរដូចតទៅ៖ “យើងខ្ញុំពួកសាវ័ក និងពួកចាស់ទុំ ដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃដែលរស់នៅអាន់ទីយ៉ូក ស៊ីរី និងគីលីគា។
ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះដែលចេញពីចំណោមយើងខ្ញុំ បានធ្វើឲ្យបងប្អូនមានអំពល់ដោយពាក្យសម្ដី បណ្ដាលឲ្យចិត្តបងប្អូនវិលវល់ ទោះបីជាយើងខ្ញុំមិនបានបង្គាប់អ្នកទាំងនោះក៏ដោយ
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
យូដាស និងស៊ីឡាសពួកគេផ្ទាល់ជាអ្នកថ្លែងព្រះបន្ទូលដែរ ពួកគេក៏លើកទឹកចិត្តបងប្អូនដោយពាក្យជាច្រើន ព្រមទាំងពង្រឹងពួកបងប្អូនផង។
ប៉ុន្តែមានអ្នកខ្លះក្នុងគណៈផារិស៊ីដែលបានជឿ ក្រោកឡើងនិយាយថា៖ “ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេដែរ”។
កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូលជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។
យើងខ្ញុំធ្លាប់ឮវានិយាយថា យេស៊ូវអ្នកណាសារ៉ែតនេះ នឹងកម្ទេចកន្លែងនេះ ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលម៉ូសេបានប្រគល់ដល់យើង”។
លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមម្ដងទៀតជាមួយបារណាបាស ទាំងយកទីតុសទៅជាមួយដែរ។
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គឺអ្នកទាំងនោះហើយ ដែលបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក ដើម្បីចៀសវាងពីការបៀតបៀនដោយសារតែឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។
ដូច្នេះ កុំឲ្យអ្នកណារិះគន់អ្នករាល់គ្នាអំពីការហូប ការផឹក ឬក្នុងរឿងពិធីបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទឡើយ។
ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។