“អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
កាឡាទី 4:3 - ព្រះគម្ពីរខ្មែរសាកល យើងក៏ដូច្នោះដែរ កាលយើងនៅក្មេង យើងបានជាប់ជាទាសករនៅក្រោមគោលការណ៍បឋមខាងលោកីយ៍។ Khmer Christian Bible រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចី នៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍ នេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងរាល់គ្នាក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ នោះយើងត្រូវជាប់ចំណង ក្នុងអំណាចនៃអស់ទាំងបថមសិក្សារបស់លោកីយ អាល់គីតាប រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនេះ |
“អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកយូដាដែលជឿលើព្រះអង្គថា៖“ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំ។
ឥឡូវនេះ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះដូច្នេះ ដោយដាក់នឹមលើ កសិស្សទាំងនោះ ជានឹមដែលសូម្បីតែដូនតារបស់យើង និងយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង?
ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។
បើដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតដល់ពូជពង្សម្នាក់ដែលត្រូវបានសន្យានោះបានមកដល់។ ក្រឹត្យវិន័យនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយដៃរបស់អ្នកកណ្ដាលម្នាក់ តាមរយៈបណ្ដាទូតសួគ៌។
សេចក្ដីទាំងនេះចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះជាសម្ពន្ធមេត្រីពីរ។ មួយមកពីភ្នំស៊ីណាយ ទាំងបង្កើតកូនសម្រាប់ភាពជាទាសករ; នោះគឺហាការ។
ហាការនេះ គឺភ្នំស៊ីណាយនៅអារ៉ាប៊ី ហើយត្រូវជាយេរូសាឡិមនៅសព្វថ្ងៃនេះ ដ្បិតយេរូសាឡិមនៅធ្វើជាទាសករជាមួយកូនចៅរបស់នាង។
ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីដែលជាបាវបម្រើទេ គឺជាកូនរបស់ស្ត្រីដែលមានសេរីភាពវិញ៕
ពីមុន កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នាបានធ្វើជាទាសករដល់របស់ដែលមិនមែនជាព្រះតាំងពីដើមមក
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ——ឬស៊ូនិយាយថាអ្នករាល់គ្នាត្រូវព្រះស្គាល់វិញ——ចុះម្ដេចក៏អ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍បឋមដ៏ខ្សោយ និងគ្មានតម្លៃម្ដងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់ធ្វើជាទាសករដល់របស់ទាំងនោះសាជាថ្មីឬ?
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ឲ្យរួចពីគោលការណ៍បឋមរបស់ពិភពលោកមែន ចុះម្ដេចក៏អ្នករាល់គ្នាចុះចូលនឹងបទបញ្ញត្តិដែលថា:
ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។
តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។
ដោយធ្វើជាបូជាចារ្យមិនមែនស្របតាមក្រឹត្យវិន័យនៃបទបញ្ជាខាងសាច់ឈាមនោះទេ គឺស្របតាមអំណាចនៃជីវិតដែលមិនអាចបំផ្លាញបាន