ពេលនោះ អង្គប្រជុំទាំងមូលក៏ស្ងៀមស្ងាត់ទៅ ហើយស្ដាប់បារណាបាស និងប៉ូលរៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យដែលព្រះបានធ្វើតាមរយៈពួកគេនៅក្នុងចំណោមសាសន៍ដទៃ។
កាឡាទី 2:7 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ពួកគេឃើញថា ខ្ញុំត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែលពេត្រុសត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលទទួលពិធីកាត់ស្បែកដែរ Khmer Christian Bible ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ កាលគេបានឃើញថា ព្រះបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកមិនកាត់ស្បែកដល់ខ្ញុំ ដូចព្រះអង្គបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកអ្នកកាត់ស្បែកដល់លោកពេត្រុសដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដាឲ្យលោកពេត្រុសដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេបានឃើញថា ដំណឹងល្អសំរាប់ពួកមិនកាត់ស្បែក បានផ្ញើទុកនឹងខ្ញុំ ដូចជាដំណឹងល្អសំរាប់ពួកកាត់ស្បែក បានផ្ញើទុកនឹងលោកពេត្រុសដែរ អាល់គីតាប ផ្ទុយទៅវិញ គេបានឃើញថា អុលឡោះប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចទ្រង់បានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា ឲ្យលោកពេត្រុសដែរ |
ពេលនោះ អង្គប្រជុំទាំងមូលក៏ស្ងៀមស្ងាត់ទៅ ហើយស្ដាប់បារណាបាស និងប៉ូលរៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យដែលព្រះបានធ្វើតាមរយៈពួកគេនៅក្នុងចំណោមសាសន៍ដទៃ។
ប៉ុន្តែនៅពេលពួកគេប្រឆាំង និងជេរប្រមាថ ប៉ូលក៏រលាស់សម្លៀកបំពាក់ ទាំងនិយាយនឹងពួកគេថា៖ “ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលរបស់អ្នករាល់គ្នាចុះ! ខ្ញុំគ្មានទោសទេ។ ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ”។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
យើងបានទទួលព្រះគុណ និងមុខងារជាសាវ័ក តាមរយៈព្រះអង្គ ដើម្បីឲ្យមានការស្ដាប់បង្គាប់ដែលមកពីជំនឿ ក្នុងចំណោមប្រជាជាតិទាំងអស់ ដើម្បីព្រះនាមរបស់ព្រះអង្គ។
ឥឡូវនេះ ខ្ញុំសូមនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃថា ដោយព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃមែន បានជាខ្ញុំលើកតម្កើងការងារបម្រើរបស់ខ្ញុំ
ដ្បិតប្រសិនបើខ្ញុំធ្វើការនោះដោយស្ម័គ្រចិត្ត នោះខ្ញុំក៏ទទួលរង្វាន់ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ម័គ្រចិត្ត ក៏វានៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ។
បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ
លុះបីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមដើម្បីជួបកេផាស ហើយស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ។
ខ្ញុំភ្ញាក់ផ្អើល ដែលអ្នករាល់គ្នាបែរចេញឆាប់យ៉ាងនេះ ពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយទៅតាមដំណឹងល្អផ្សេងទៀតវិញ។
ប៉ុន្តែកាលកេផាសបានមកដល់អាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងគាត់ចំពោះមុខគាត់ ពីព្រោះគាត់មានការដែលគួរឲ្យបន្ទោស។
ប៉ុន្តែនៅពេលខ្ញុំឃើញថា ពួកគេមិនបានដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរកេផាសនៅមុខទាំងអស់គ្នាថា៖ “ប្រសិនបើលោក ដែលជាជនជាតិយូដា បែរជារស់នៅដូចសាសន៍ដទៃ ហើយមិនរស់នៅដូចជនជាតិយូដាទេ តើលោកនឹងបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាដូចម្ដេចកើត?”។
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
ផ្ទុយទៅវិញ ដូចដែលយើងត្រូវព្រះពិសោធ ដើម្បីត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ មិនមែនដើម្បីបំពេញចិត្តមនុស្សទេ គឺដើម្បីបំពេញព្រះហឫទ័យព្រះវិញ ដែលពិសោធចិត្តរបស់យើង។
សេចក្ដីបង្រៀននេះ ស្របតាមដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលខ្ញុំត្រូវបានផ្ទុកផ្ដាក់។
សម្រាប់ទីបន្ទាល់នេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស និងជាសាវ័ក ជាគ្រូបង្រៀនរបស់សាសន៍ដទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយសេចក្ដីពិត ខ្ញុំមិនភូតភរទេ។
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស ជាសាវ័ក និងជាគ្រូបង្រៀន។
ហើយចូរចាត់ទុកការអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងថាជាសេចក្ដីសង្គ្រោះ ដូចដែលប៉ូលបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកអ្នករាល់គ្នាដែរ ស្របតាមប្រាជ្ញាដែលប្រទានដល់គាត់។