Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:8 - ព្រះគម្ពីរខ្មែរសាកល

8 ដ្បិត​ព្រះអង្គ​ដែល​ធ្វើការ​ក្នុង​ពេត្រុស តាមរយៈ​មុខងារជាសាវ័ក​របស់គាត់​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ក៏​បាន​ធ្វើការ​សម្រាប់​សាសន៍ដទៃ ក្នុង​ខ្ញុំ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ដ្បិត​ព្រះអង្គ​ដែល​ធ្វើ​ការ​តាមរយៈ​លោក​ពេត្រុស​នៅ​ក្នុង​តួនាទី​ជា​សាវក​សម្រាប់​ពួក​កាត់ស្បែក​ ក៏​បាន​ធ្វើ​ការ​តាមរយៈ​ខ្ញុំ​សម្រាប់​ពួក​សាសន៍​ដទៃ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 (ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ធ្វើ​ការ​តាម​រយៈ​លោក​ពេត្រុស ដោយ​តាំង​លោក​ជា​សាវក​សម្រាប់​ពួក​អ្នក​កាត់​ស្បែក​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ធ្វើ​ការ​តាម​រយៈ​ខ្ញុំ ដោយ​ចាត់​ខ្ញុំ​ទៅឯ​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខងារ​ជា​សាវ័ក​សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 (ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ)

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដ្បិត​អុលឡោះ ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 2:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។


ក្រោយពី​ជម្រាបសួរ​អ្នកទាំងនោះ​ហើយ ប៉ូល​ក៏​រៀបរាប់ប្រាប់​ការ​នីមួយៗ​ដែល​ព្រះ​បាន​ធ្វើ​ក្នុងចំណោម​សាសន៍ដទៃ តាមរយៈ​ការបម្រើ​របស់​គាត់។


“ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ’”។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​ជាច្រើន​ក្នុង​អ្នក​ដែល​ឮ​ព្រះបន្ទូល​បាន​ជឿ ហើយ​ចំនួន​មនុស្សប្រុស​មានដល់​ប្រមាណ​ប្រាំពាន់​នាក់​។


ដូច្នេះ ពេត្រុស និងយ៉ូហាន​ក៏​ដាក់​ដៃ​លើ​ពួកគេ នោះ​ពួកគេ​ក៏​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។


ថ្វីត្បិតតែ​ខ្ញុំ​មិនមែន​ជា​សាវ័ក​សម្រាប់​អ្នកដទៃ​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់ ខ្ញុំ​ជា​សាវ័ក​សម្រាប់​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​ត្រា​នៃ​មុខងារជាសាវ័ក​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​។


ចុះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដល់​អ្នករាល់គ្នា ព្រមទាំង​ធ្វើ​ការអស្ចារ្យ​ក្នុងចំណោម​អ្នករាល់គ្នា ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ‍ឬ​ដោយសារតែ​ការស្ដាប់​ដោយ​ជំនឿ​?


សម្រាប់​ការនេះ ខ្ញុំ​ធ្វើការនឿយហត់ ទាំង​តស៊ូ ស្របតាម​ឫទ្ធានុភាព​របស់​ព្រះអង្គ ដែល​កំពុង​ចេញឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ខ្ញុំ​។


នេះជាហេតុដែល​យើង​ក៏​អរព្រះគុណ​ដល់​ព្រះ​ឥតឈប់ឈរ​ដែរ ដោយព្រោះ​កាល​អ្នករាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ដែលអ្នករាល់គ្នា​ឮ​ពី​យើង អ្នករាល់គ្នា​បាន​ទទួលយក​មិនមែន​ទុកដូចជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​ទុកដូចជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​តាមពិត​ជា​ព្រះបន្ទូល​របស់​ព្រះ​មែន ដែល​ចេញឥទ្ធិពល​នៅក្នុង​អ្នករាល់គ្នា​ដែល​ជឿ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម