Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:11 - ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​កាល​កេផាស​បាន​មក​ដល់​អាន់ទីយ៉ូក ខ្ញុំ​បាន​ជំទាស់​នឹង​គាត់​ចំពោះ​មុខ​គាត់ ពីព្រោះ​គាត់​មានការដែលគួរឲ្យបន្ទោស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ប៉ុន្ដែ​កាល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ ខ្ញុំ​បន្ទោស​គាត់​នៅ​ចំពោះ​មុខ​ ព្រោះ​គាត់​សម​នឹង​បន្ទោស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក៏​ប៉ុន្ដែ នៅ​ពេល​ដែល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។

សូមមើលជំពូក ចម្លង




កាឡាទី 2:11
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នក​ដែល​ប្រព្រឹត្តបាប ត្រូវ​ស្ដីបន្ទោស​នៅមុខ​ទាំងអស់គ្នា ដើម្បីឲ្យ​អ្នក​ឯទៀត​ៗ​មាន​ការភ័យខ្លាច​ដែរ​។


ប៉ុន្តែ​នៅពេល​ខ្ញុំ​ឃើញ​ថា ពួកគេ​មិន​បាន​ដើរត្រង់​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ ខ្ញុំ​ក៏​សួរ​កេផាស​នៅមុខ​ទាំងអស់គ្នា​ថា​៖ “ប្រសិនបើ​លោក ដែល​ជា​ជនជាតិយូដា បែរជា​រស់នៅ​ដូចសាសន៍ដទៃ ហើយ​មិន​រស់នៅ​ដូចជនជាតិយូដា​ទេ តើ​លោក​នឹង​បង្ខំ​សាសន៍ដទៃ​ឲ្យ​រស់នៅដូចជនជាតិយូដា​ដូចម្ដេចកើត​?”។


ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើង​មិន​រាប់​អ្នកណា​តាម​របៀប​សាច់ឈាម​ឡើយ​។ ទោះបីជា​យើង​ធ្លាប់​ស្គាល់​ព្រះ​គ្រីស្ទ​តាម​របៀប​សាច់ឈាម​ក៏ដោយ ក៏​ឥឡូវនេះ យើង​លែង​ស្គាល់​ព្រះអង្គ​តាមរបៀបនេះ​ទៀត​ហើយ​។


មាន​អ្នកខ្លះ​ចុះមក​ពី​យូឌា ហើយ​បង្រៀន​បងប្អូន​ថា៖ “លុះត្រាតែ​អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​តាម​ទម្លាប់​របស់​ម៉ូសេ ពុំនោះទេ អ្នករាល់គ្នា​មិនអាច​ទទួល​ការ​សង្គ្រោះ​បានឡើយ”។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយ​ខ្ញុំ​មាន​ចិត្តខ្នះខ្នែង​យ៉ាងខ្លាំង​នឹង​សរសេរ​មក​អ្នករាល់គ្នា​អំពី​សេចក្ដីសង្គ្រោះ​ដែល​យើង​មានរួមគ្នា ខ្ញុំ​បាន​យល់ឃើញថា​ជា​ការចាំបាច់​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ជា​ការ​ជំរុញទឹកចិត្ត​ដល់អ្នករាល់គ្នា​ឲ្យ‍ខំប្រឹងតស៊ូ​ដើម្បី​ជំនឿ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​វិសុទ្ធជន​ម្ដងជាសម្រេច​នោះ​។


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


ផ្ទុយទៅវិញ ពួកគេ​ឃើញ​ថា ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​សម្រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែល​ពេត្រុស​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​សម្រាប់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ


យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។


ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ល្ងង់ គឺ​អ្នករាល់គ្នា​បាន​បង្ខំ​ខ្ញុំ​។ តាមពិត ខ្ញុំ​គួរតែ​ត្រូវ​អ្នករាល់គ្នា​ណែនាំឲ្យ​គេ​ទទួលយក ពីព្រោះ​ខ្ញុំ​គ្មានអ្វី​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ​ទេ ទោះបីជា​ខ្ញុំ​គ្មានតម្លៃ​ក៏ដោយ​។


ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ងាកមក មានបន្ទូល​នឹង​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! អ្នក​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ខ្ញុំ ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


ខ្ញុំ​យល់ឃើញថា ខ្ញុំ​មិន​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ ក្នុង​រឿង​អ្វីមួយឡើយ​។


គ្រានោះ ពួក​អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ដោយសារតែ​ទុក្ខវេទនា​ដែល​កើតឡើង​ពី​រឿង​ស្ទេផាន ក៏​ទៅ​រហូតដល់​ហ្វេនីស៊ី ស៊ីពរ៍ និង​អាន់ទីយ៉ូក​។ ពួកគេ​មិន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នកណាឡើយ លើកលែងតែ​ជនជាតិយូដា​ប៉ុណ្ណោះ​។


គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស​)​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ជា​អ្នក​ស៊ីពរ៍ និង​អ្នកគីរេន បាន​មកដល់​អាន់ទីយ៉ូក ហើយ​និយាយ​ទៅកាន់​ជនជាតិក្រិក​ដែរ ដោយ​ផ្សាយដំណឹងល្អ​អំពី​ព្រះអម្ចាស់​យេស៊ូវ​។


ដំណឹង​នេះ​បាន​ឮ​ដល់​ត្រចៀក​ក្រុមជំនុំ​នៅ​យេរូសាឡិម ដូច្នេះ​ពួកគេ​បាន​ចាត់​បារណាបាស​ឲ្យ​ទៅ​អាន់ទីយ៉ូក​។


នៅ​គ្រានោះ មាន​អ្នកថ្លែងព្រះបន្ទូល​ខ្លះ​ចុះ​ពី​យេរូសាឡិម​មក​ដល់​អាន់ទីយ៉ូក​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​គណៈ​ផារិស៊ី​ដែល​បាន​ជឿ ក្រោកឡើង​និយាយ​ថា៖ “ត្រូវតែ​ធ្វើពិធីកាត់ស្បែក​ឲ្យ​ពួកសាសន៍ដទៃ ហើយ​បង្គាប់​ពួកគេ​ឲ្យ​កាន់តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេដែរ”។


លុះ​បី​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើង​ទៅ​យេរូសាឡិម​ដើម្បី​ជួប​កេផាស ហើយ​ស្នាក់នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម