យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
២ សាំយូអែល 17:10 - អាល់គីតាប ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា បិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងថា បិតារបស់ព្រះករុណាជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ នឹងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់ |
យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
ស្តេចសូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលស្លាប់ ក៏ស្លាប់ជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
គាត់ពិតជាលាក់ខ្លួននៅក្នុងរូងថ្ម ឬកន្លែងណាផ្សេងមិនខានឡើយ។ ប្រសិនបើមានទាហានស្លាប់នៅក្នុងជួរយើង ចាប់តាំងពីពេលផ្តើមប្រយុទ្ធ នោះនឹងមានលេចឮដំណឹងថា ទ័ពរបស់ស្តេចអាប់សាឡុមទទួលបរាជ័យហើយ។
លោកបេណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចម្នាក់។ គាត់បានបញ្ចេញស្នាដៃយ៉ាងច្រើន គឺគាត់នេះហើយដែលបានវាយពួកក្លាហានពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្តៅដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។
នៅថ្ងៃមួយ អុលឡោះមានបន្ទូល មកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ តាមការនិមិត្តឃើញមួយថា: «យើងបានជួយគាំទ្រអ្នកចំបាំងមួយនាក់ដ៏ចំណាន យើងបានលើកតម្កើងយុវជនមួយនាក់ ក្នុងចំណោមប្រជាជន
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
នេះជាគ្រែស្នែងរបស់ស្តេចស៊ូឡៃម៉ាន ដែលហែហមដោយទាហានដ៏អង់អាច ចំនួនហុកសិបនាក់ គឺជាទាហានដ៏អង់អាចជាងគេ នៃកងទ័ពអ៊ីស្រអែល។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
ធ្វើឲ្យពួកគេបាក់ទឹកចិត្ត ហើយដួលស្លាប់បន្តបន្ទាប់គ្នា។ យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់ ដើម្បីសម្លាប់ពួកគេ។ ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាលពួកគេ។
តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេ ជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
អ្នកបម្រើម្នាក់ប្រាប់ថា៖ «ខ្ញុំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយអុលឡោះតាអាឡាក៏នៅជាមួយដែរ»។
ស្តេចសូលនឹកថា៖ «អញមិនចង់សម្លាប់ទតដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្តេចមានប្រសាសន៍ទៅកាន់ទតថា៖ «យើងនឹងលើកនាងម៉្រាប ជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងសម្រាប់អុលឡោះតាអាឡា»។