Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 3:7 - អាល់គីតាប

7 នេះ​ជា​គ្រែ​ស្នែង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច ចំនួន​ហុក‌សិប​នាក់ គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ នៃ​កង‌ទ័ព​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ន៎ុះន៏ គឺ​ជាគ្រែ​ស្នែង​របស់​ព្រះបាទ​សាឡូម៉ូន មាន​មនុស្ស​ស្ទាត់​ជំនួញ ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍ អ៊ីស្រាអែល​ហុក​សិប​នាក់​ហែ‌ហម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច ចំនួន​ហុក‌សិប​នាក់ គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ នៃ​កង‌ទ័ព​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នុ៎ះ​ន៍ គឺ​ជា​ព្រះ‌វសែង​របស់​សាឡូម៉ូន មាន​មនុស្ស​ស្ទាត់​ជំនួញ​ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍ អ៊ីស្រាអែល​៦០​នាក់​ហែ‌ហម​ទ្រង់

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 3:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ​រក្សា។


រីឯ​កូន​ចៅ​អ៊ីស្រ‌អែល​វិញ ស្តេច​ស៊ូឡៃ‌ម៉ាន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​អ្នក​រាជ‌ការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​ជា​មេ​កង‌ពល​សេះ។


អេលី‌យ៉ាសាក់​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា! សូម​មេត្តា​បើក​ភ្នែក​គេ​ឲ្យ​មើល​ឃើញ​ផង!»។ អុលឡោះ‌តាអាឡា​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ​នៅ​លើ​ភ្នំ​មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចំបាំង​ជា​ភ្លើង ជុំ‌វិញ​អេលី‌យ៉ាសាក់។


ហេតុ​នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​តាម​អំបូរ​របស់​ពួក​គេ ឲ្យ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។


ម្ចាស់​ចិត្ត​អូន​អើយ បង​ក៏​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ដែរ! ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។


តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?


អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ រៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។ ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹង ភាព​អាសន្ន នៅ​ពេល​យប់។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ ពី​ឈើ​ស្រុក​លីបង់។


ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ ដែល​នៅ​បម្រើ​អុលឡោះ ទ្រង់​ចាត់​ពួក​គេ​ឲ្យ​មក​បំពេញ​មុខ‌ងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!


ក្នុង​មួយ​ជីវិត ស្តេច​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ជា​មួយ​នឹង​ពួក​ភីលី‌ស្ទីន។ ហេតុ​នេះ​ហើយ បាន​ជា​ស្តេច​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​ទឹក​ចិត្ត​អង់​អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​គាត់។


ទត​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច​ស្រាប់​ហើយ ដូច្នេះ ស្តេច​ជ្រាប​ថា ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ស្តេច​អគីស​និយាយ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។


ស្តេច​នឹង​យក​ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​យុវជន របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម