Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក​ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ដឹង​ថា បិតា​ទ្រង់ និង​ពួក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់‌អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ថា បិតា​របស់​ព្រះ‌ករុណា​ជា​មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លា‌ហាន​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក‌ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ដឹង​ថា ព្រះ‌បិតា​ទ្រង់ នឹង​ពួក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់‌អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ដឹង​ថា ឪពុក​របស់​ស្តេច​ជា​មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លា‌ហាន​ទៀត​ផង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ កូន​បាន​ឡើង​មក​ពី​ស៊ី​រំពា។ វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​ញី តើ​អ្នក​ណា​ហ៊ាន​ដាស់​វា?


ស្ដេច​សូល និង​យ៉ូណា‌ថាន​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​រាប់អាន​ណាស់​កាល​នៅ​រស់ ហើយ​ពេល​ទ្រង់​សុគត​ទៅ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ។


ពេល​ថ្មើរ​នេះ មុខ​ជា​ទ្រង់​ពួន​នៅ​ក្នុង​រណ្តៅ​ណា​មួយ ឬ​នៅ​កន្លែង​ណា​ទៀត​មិន​ខាន ដូច្នេះ កាល​ណា​ចាប់ផ្ដើម​ច្បាំង​គ្នា ហើយ​មាន​ពួក​យើង​ខ្លះ​ដួល​ស្លាប់ នោះ​អ្នក​ណា​ដែល​ឮ គេ​នឹង​ផ្សាយ​ប្រាប់​ថា មាន​ពួក​ខាង​អាប់សា‌ឡុម​ស្លាប់​សន្ធឹក​ហើយ


បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ជា​កូនដែល​ខ្លាំង​ពូកែ​ម្នាក់ នៅ​កាប‌សៀល ជា​អ្នក​ដែល​មាន​ស្នា​ដៃ​ល្អៗ​ជា​ច្រើន។ លោក​បាន​សម្លាប់​កូន​ទាំង​ពីរ​របស់​អ័រាល សាសន៍​ម៉ូអាប់ ហើយ​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល


៙ គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។


ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​មនុស្ស​ទាំង​អស់ ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។


មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។


ន៎ុះន៏ គឺ​ជាគ្រែ​ស្នែង​របស់​ព្រះបាទ​សាឡូម៉ូន មាន​មនុស្ស​ស្ទាត់​ជំនួញ ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍ អ៊ីស្រាអែល​ហុក​សិប​នាក់​ហែ‌ហម


ដោយ​ហេតុ​នោះ បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល៍ ព្រះ‌យេហូវ៉ា​គង់​លើ​ពពក​យ៉ាង​លឿន យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ


យើង​បានដាក់​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សម្រាប់​កាប់​សម្លេះ។


តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា? បង​ប្អូន​របស់​យើង​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា ប្រជា‌ជន​នោះ​ខ្លាំង​ពូកែ ហើយ​មាឌ​ខ្ពស់​ជាង​យើង ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ ហើយ​មាន​កំផែង​ការពារ​ខ្ពស់​ដល់​មេឃ! មួយ​ទៀត យើង​បាន​ឃើញ​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ទៀត​ផង!"។


បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។


មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។


នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម