Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:17 - អាល់គីតាប

17 ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាម​ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នៅ​គ្រា​នោះ សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា មើល​អញ​នឹង​ឲ្យ​នាង​ម៉្រាប ជា​កូន​ច្បង​របស់​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​បាន​ធ្វើ​ជា​អ្នក​ក្លាហាន សំរាប់​អញ ហើយ​ច្បាំង​ចំបាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពី​ព្រោះ​សូល​មាន​បំណង​ថា កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​ធ្វើ​វិញ​ចុះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:17
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​សំបុត្រ​នោះ​ទត​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្តៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។


ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​មើល‌ងាយ​បន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​បំណង​យើង គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន‌ជាតិ​ហេត ដោយ​ប្រគល់​ទៅ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។


ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។


ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


មនុស្ស​ស្អប់​គេ​តែងតែ​និយាយ​លាក់​ពុត រីឯ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក​ប្រាស់។


កាល​ណា​គេ​និយាយ​ដោយ​ទន់‌ភ្លន់ កុំ​ទុក​ចិត្ត​គេ​ឲ្យ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។


ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ «សង្គ្រាម​របស់អុលឡោះ‌តាអាឡា» ស្តី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង​ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ​ស្ទឹង​អើណូន


ម៉ូសា​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះអុលឡោះ‌តាអាឡា


ហើយ​យើង​ខ្ញុំ​នឹង​រៀប​ចំ​ខ្លួន​ជា​កង‌ទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។


គាត់​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះអុលឡោះ‌តាអាឡា ពេល​ណា​អ្នក​រាល់​គ្នា​ដណ្តើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្ម‌សិទ្ធិ​ចុះ។


សាក្សី​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។


បុត្រា​របស់​ស្តេច​សូល មាន យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ស្តេច​សូល គឺ​ម្រ៉ាប​ជា​បុត្រី​ច្បង និង​មិកាល់​ជា​បុត្រី​ពៅ។


ទាហាន​អ៊ីស្រ‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រ‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រ‌អែល​ដែរ»។


ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លា​ឃ្មុំ ដែល​ខ្ញុំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច»។


សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ដឹង​ថា អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជំនះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិតអុលឡោះ‌តាអាឡា​ច្បាំង​ជំនួស​យើង ទ្រង់​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​យើង»។


ស្តេច​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ទត​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ទត​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្តេច​សូល​ស្នើ​ជា​លើក​ទី​ពីរ ឲ្យ​ទត​ធ្វើ​ជា​កូន​ប្រសា។


ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ទត​ថា “ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី ក្រៅ​ពី​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលី‌ស្ទីន​ចំនួន​មួយ​រយ ដើម្បី​សង​សឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ស្តេច​សូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទត ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន។


ទត និង​ទាហាន​របស់​គាត់​នាំ​គ្នា​ចេញ​ទៅ​ច្បាំង គាត់​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​ពីរ​រយ​នាក់។ ទត​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ជូន​ស្តេច ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្តេច។ ពេល​នោះ ស្តេច​សូល​ក៏​លើក​នាង​មិកាល់​ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។


សូម​លោក​មេត្តា​អត់​ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ អុលឡោះ‌តាអាឡា​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់​វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់អុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។


កាល​មក​ដល់​ក្រុង​ស៊ីគ‌ឡាក់​វិញ ទត​បាន​ផ្ញើ​ចំណែក​ជយ‌ភ័ណ្ឌ​ខ្លះ ទៅ​ជូន​ពួក​អះលី‌ជំអះ​នៅ​ស្រុក​យូដា ដែល​ជា​មិត្ត‌ភក្តិ​របស់​គាត់​ដោយ​ផ្តាំ​ថា៖ «ជំនូន​ដែល​ខ្ញុំ​ផ្ញើ​មក​ជូន​អស់​លោក​នេះ ជា​ចំណែក​ជយ‌ភ័ណ្ឌ​ដែល​យើង​ដណ្តើម​បាន​ពី​ខ្មាំង​សត្រូវ​របស់អុលឡោះ‌តាអាឡា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម