Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:9 - អាល់គីតាប

9 យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្តី ដេក​ក្តី វា​មាន​ប្ញទ្ធិ ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 យូដា​ជា​កូន​សិង្ហ​; កូន​អើយ ឯង​បាន​ឡើងមក​ពី​ស៊ីរំពា​។ វា​លុតចុះ វា​ក្រាប​ដូច​សិង្ហឈ្មោល និង​ដូច​សិង្ហញី​; តើ​នរណា​ហ៊ាន​ដាស់​វា​ឡើង​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ កូន​បាន​ឡើង​មក​ពី​ស៊ី​រំពា។ វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​ញី តើ​អ្នក​ណា​ហ៊ាន​ដាស់​វា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ ឯង​បាន​ឡើង​មក​ពី​ស៊ី​រំពា វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​យ៉ាង​ខ្លាំង នោះ​តើ​អ្នក​ណា​ហ៊ាន​ដាស់​វា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​រូប​ចម្លាក់​សឹង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្តើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។


បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ ដែល​មាន​ជណ្តើរ​ប្រាំ​មួយ​ថ្នាក់ និង​កំណល់​ជើង​មួយ​ធ្វើ​ពី​មាស ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។


សិង្ហ​ញី​រង់‌ចាំ តែ​មិន​ឃើញ​កូន​មក​វិញ ក៏​អស់​សង្ឃឹម ហើយ​យក​កូន​មួយ​ទៀត​មក​បង្ហាត់ ឲ្យ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​ដែរ។


យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។


អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត រារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក ម្ចាស់​របស់​ខ្លួន​វិញ​បាន​ឡើយ ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​ពុំ​ស្គាល់អុលឡោះ‌តាអាឡា​ទេ។


ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កំទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!


មើល​ចុះ ប្រជា‌ជន​នេះងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ»។


ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រ‌អែល អ្នក​នោះ​នឹង​ទទួលពរ អ្នក​ណា​ដាក់​បណ្តាសា​អ៊ីស្រ‌អែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!»។


បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ អាល់ម៉ា‌ហ្សៀស​នឹង​ប្រគល់​នគរ​ជូន​អុលឡោះ​ជា​បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ​អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។


ចំពោះ​កូន​ចៅ​កាដ គាត់​ថ្លែង​ថា: សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ដែល​ប្រទាន ឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ! កាដ​សំងំ ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។


ស្រាប់​តែ​មាន​អះលី‌ជំអះ​ម្នាក់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី! មើល​ហ្ន៎ សឹង្ហ​ដែល​កើត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ណាពី‌ទត គាត់​មាន​ជ័យ‌ជំនះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំ​ពីរ ហើយ​បើក​ក្រាំង​បាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម