ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 19:11 - អាល់គីតាប

មូស្ទី​អម៉ា‌រា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹងអុលឡោះ‌តាអាឡា។ លោក​សេបា‌ឌា​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជា‌ជន​យូដា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹង​ស្តេច។ រីឯ​ពួក​លេវី​បំពេញ​មុខ‌ងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខ‌ងារ​នេះ​ចុះ សូមអុលឡោះ‌តាអាឡា នៅ​ជា​មួយ​អ្នក​ដែល​បំពេញ​មុខ‌ងារ​បាន​ល្អ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍! អ័ម៉ា‌រា ជា​សម្ដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបា‌ឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើកុល‌សម្ព័ន្ធ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មហា‌បូជា‌ចារ្យ​អម៉ា‌រា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ព្រះ‌អម្ចាស់។ លោក​សេបា‌ឌា​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជា‌ជន​យូដា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ស្ដេច។ រីឯ​ពួក​លេវី​បំពេញ​មុខងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខងារ​នេះ​ចុះ សូម​ព្រះ‌អម្ចាស់ គង់​ជា​មួយ​អ្នក​ដែល​បំពេញ​មុខងារ​បាន​ល្អ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មើល អ័ម៉ារា ជា​សំដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបាឌា​ជា​កូន​អ៊ីស‌ម៉ាអែល លោក​ជា​ចៅហ្វាយ​លើ​ពូជ​អំបូរ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 19:11
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កូន ដើម្បី​ឲ្យ​កូន​សង់​ដំណាក់​របស់​ទ្រង់ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ទុក​ពី​កូន។


រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​កូន​ក្រោក​ឡើង​បំពេញ​កិច្ចការ​នេះ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កូន!»។


ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​អុលឡោះទៅ​តម្កល់​ទុក​ក្នុង​ដំណាក់​ដែល​នឹង​សង់​ឡើង សម្រាប់​នាម​របស់អុលឡោះ‌តាអាឡា»។


ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាប‌យ៉ា និង​បង​ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន​១ ៧០០ នាក់ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រ‌អែល នៅ​ខាង​លិច​ទន្លេ​យ័រ‌ដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ជូនអុលឡោះ‌តាអាឡា និង​ជូន​ស្តេច។


ស្តេច​ទត​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ២ ៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ​ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា និង​កិច្ចការ​របស់​ស្តេច។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​កូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ឲ្យ​បាន​សម្រេច! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ឪពុក​នឹង​នៅ​ជា​មួយ​កូន រហូត​ដល់​ការ‌ងារ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​សម្រេច​ចប់​សព្វ​គ្រប់ ទ្រង់​មិន​បោះ​បង់​ចោល​កូន ឲ្យ​នៅ​តែ​ឯង​ឡើយ។


លោក​អសា‌រា​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប


លោក​ក៏​ចេញ​ទៅ​ជួប​ស្តេច​អេ‌សា​ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ទ្រង់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត តែងតែ​ទទួល​រង្វាន់​ជា​ពុំ‌ខាន!»។


ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ចការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្តី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាមអុលឡោះ‌តាអាឡា​វិញ ទ្រង់​នឹង​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្តី។


ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ស្តេច​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​អ៊ីមុាំ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រ‌អែល នៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​កាត់​ក្តី ក្នុង​នាមអុលឡោះ‌តាអាឡា ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។


ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មូស្ទី​ហារូន។


អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។


អុលឡោះ‌តាអាឡា​ពង្រឹង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ‌មួន ហើយ​ទ្រង់​ពេញ​ចិត្ត នឹង​មាគ៌ា​របស់​គេ។


ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ និង​យក​តម្រាប់​តាម​មនុស្ស​សុចរិត


ដ្បិត​អុលឡោះ​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​បំណង​ទ្រង់។ រីឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​អុលឡោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។


ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស​ម្នាក់​ឈ្មោះ​យូសុះ។ លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត ហើយ​ទន្ទឹង​រង់‌ចាំ​នគរ​របស់​អុលឡោះ។


លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ដ​សប្បុរស ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់។


ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ត្រូវ​មាន​ចិត្ដ​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។


ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។


តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។