Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:32 - អាល់គីតាប

32 ស្តេច​ទត​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ២ ៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ​ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា និង​កិច្ចការ​របស់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ឯ​បង‌ប្អូន​យេរី‌យ៉ា ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន មាន​ចំនួនពីរ​ពាន់​ប្រាំពីររយ​នាក់ ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ព្រះបាទ​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង សម្រាប់​គ្រប់​ការ​របស់​ព្រះ និង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បងប្អូន​របស់​គាត់ ២ ៧០០​នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ និង​កិច្ចការ​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​បង​ប្អូន​យេរីយ៉ា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន នោះ​មាន​ចំនួន​២៧០០​នាក់​ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ស្តេច​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ខាង​ឯ​គ្រប់​ការ​របស់​ព្រះ នឹង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:32
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ​ចូរ​អស់​លោក និង​បង​ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារកិច្ច​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​ណាពី​ហារូន ជា​បង​ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​មុខ​ស្តេច​ទត នៅ​ចំពោះ​មុខ​អ៊ីមុាំ​សាដុក និង​លោក​អហ៊ី‌ម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។


នេះ​ជា​បញ្ជី​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ត្រូវ​បម្រើ​ការ‌ងារ​ជូន​ស្តេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ​បញ្ជា​ការ មេ​កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្តេច ក្នុង​ការ​ចែក​វេន​កង‌ពល ចេញ​ទៅ​ប្រតិបត្តិ​ការ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។ កង‌ពល​នីមួយៗ មាន​ទាហាន ២៤ ០០០ នាក់។


មូស្ទី​អម៉ា‌រា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹងអុលឡោះ‌តាអាឡា។ លោក​សេបា‌ឌា​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជា‌ជន​យូដា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹង​ស្តេច។ រីឯ​ពួក​លេវី​បំពេញ​មុខ‌ងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខ‌ងារ​នេះ​ចុះ សូមអុលឡោះ‌តាអាឡា នៅ​ជា​មួយ​អ្នក​ដែល​បំពេញ​មុខ‌ងារ​បាន​ល្អ»។


បន្ទាប់​មក យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល​ដូច​ត​ទៅ៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម