២ របាក្សត្រ 19:8 - អាល់គីតាប8 ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ស្តេចយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមអ៊ីមុាំ និងមេលើក្រុមគ្រួសារអ៊ីស្រអែល នៅក្រុងយេរូសាឡឹមឲ្យកាត់ក្តី ក្នុងនាមអុលឡោះតាអាឡា ព្រមទាំងដោះស្រាយជម្លោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 មួយទៀត ព្រះបាទយេហូសាផាតតាំងឲ្យមានពួកលេវី ពួកសង្ឃ និងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សម្រាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា និងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ព្រះបាទយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមបូជាចារ្យ និងមេលើក្រុមគ្រួសារអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ឲ្យកាត់ក្ដី ក្នុងនាមព្រះអម្ចាស់ ព្រមទាំងដោះស្រាយជម្លោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 មួយទៀត យ៉ូសាផាតទ្រង់តាំងឲ្យមានពួកលេវី ពួកសង្ឃ នឹងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សំរាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា នឹងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ សូមមើលជំពូក |
មូស្ទីអម៉ារា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងអុលឡោះតាអាឡា។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្តេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមអុលឡោះតាអាឡា នៅជាមួយអ្នកដែលបំពេញមុខងារបានល្អ»។