អេសាយ 64:6 - អាល់គីតាប គ្មាននរណាម្នាក់អង្វររកនាមទ្រង់ទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងទ្រង់ឡើយ ដ្បិតទ្រង់បានលាក់មុខនឹងយើងខ្ញុំ ទ្រង់បណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់ |
ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះអុលឡោះបានឬ? តើអ្នកដែលកើតចេញពីស្ត្រី អះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត?
«ខ្ញុំជាមនុស្សទន់ទាបណាស់ តើឲ្យខ្ញុំឆ្លើយទៅទ្រង់វិញ ដូចម្ដេចបាន? ខ្ញុំនឹងយកដៃខ្ទប់មាត់។
រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។
តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង គេមិនអង្វររកអុលឡោះតាអាឡាទាល់តែសោះ។
ខ្ញុំមានកំហុសតាំងពីកំណើតមក ហើយខ្ញុំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
រីឯពួកបះបោរ មនុស្សបាប និងអស់អ្នកដែលបោះបង់ចោលអុលឡោះតាអាឡាវិញ គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ ដែលមានស្លឹកក្រៀមស្ងួត ហើយដូចសួនឧទ្យានដែលគ្មានទឹក។
ពូជពង្សយ៉ាកកូបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកនាមអុលឡោះតាអាឡាធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកម្ចាស់របស់ ជនជាតិអ៊ីស្រអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
អុលឡោះតាអាឡាមានបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
ពេលយើងមកហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ព្រោះគ្មានទឹក។
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែអុលឡោះតាអាឡាបានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើគាត់។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។
ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា តែយើងខ្ញុំពុំបានទូរអាអង្វរសុំសេចក្ដីសន្ដោសពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែគូរបានរបស់ខ្លួន។
ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត ជាបន្តបន្ទាប់គ្នា តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
ផ្ទុយទៅវិញប្រសិនបើអ៊ីមុាំឃើញថា រោគឃ្លង់កើតពេញនៅលើស្បែក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលដល់ជើងនោះ
ដ្បិតខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អបានឡើយ។
ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឲ្យរួចពីរូបកាយ ដែលតែងតែស្លាប់នេះបាន?
និងឲ្យតែខ្ញុំបានរួមជាមួយគាត់។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមហ៊ូកុំនោះឡើយ គឺបានសុចរិត ដោយជឿលើអាល់ម៉ាហ្សៀស ហើយសេចក្ដីសុចរិតនេះមកពីអុលឡោះ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
អះលីជំអះម្នាក់មានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។