អេសាយ 64:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ សូមមើលជំពូកអាល់គីតាប6 គ្មាននរណាម្នាក់អង្វររកនាមទ្រង់ទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងទ្រង់ឡើយ ដ្បិតទ្រង់បានលាក់មុខនឹងយើងខ្ញុំ ទ្រង់បណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ
ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ
សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ