Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:19 - អាល់គីតាប

19 ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​គូរបាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប ហើយ​គេ​នឹង​ត្រូវ​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ហូសេ 4:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ ទុក​ជា​កន្លែង​ធ្វើ​សក្ការ‌បូជា​ដែរ។


រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​ស្តេច​ក្លែង‌ក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់ នឹង​ត្រូវ​អាម៉ាស់ អស់​អ្នក​ដែល​ងាក​ចេញ​ពី​ទ្រង់ នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ បក់​បោក​បំផ្លាញ​ក្រុង​បាប៊ី‌ឡូន និង​ប្រជា‌ជន​នៅ​ក្រុង​នោះ។


យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​បំណង​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។


គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី ជូន​ស្តេច​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អ៊ីស្រ‌អែល​នឹង​ត្រូវ​បាក់​មុខ​ព្រោះ​តែ​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន។


«អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រ‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» ហើយ​យូដា​មិន​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ​ទេ គេ​មិន​ស្មោះ​ត្រង់​នឹង​ម្ចាស់​ដ៏‌វិសុទ្ធ។


ទោះ​បី​អេប្រាអ៊ីម​រីក​ចំរើន​ឡើង នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ក្តី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់អុលឡោះ‌តាអាឡា​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម