តែមិនត្រូវបរិភោគផ្លែឈើ ពីដើមដែលនាំឲ្យស្គាល់ល្អ ស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
ហូសេ 13:1 - អាល់គីតាប ពេលអេប្រាអ៊ីមហាមាត់និយាយ ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រអែល ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល ហើយគេក៏បាត់បង់ជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអេប្រាអ៊ីមហាមាត់និយាយ ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រាអែល ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល ហើយគេក៏បាត់បង់ជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីដើមអេប្រាអិមពោលឡើងកាលណា នោះមនុស្សក៏រន្ធត់ញាប់ញ័រ គេបានដំកើងខ្លួនឡើង ក្នុងពួកអ៊ីស្រាអែល តែកាលគេមានទោសពីដំណើរព្រះបាល នោះគេត្រូវស្លាប់វិញ |
តែមិនត្រូវបរិភោគផ្លែឈើ ពីដើមដែលនាំឲ្យស្គាល់ល្អ ស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
ស្តេចយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីនៅទីនោះ។ បន្ទាប់មកស្តេចបានចេញពីស៊ីគែម ទៅសង់ក្រុងពេនួល។
អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។
គឺយើងទេតើដែលបានបង្កើតអ្វីៗទាំងនោះមក ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី ស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថាប្រជាជនទៀតហើយ។
យើងបានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។
ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។
ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ
នេះហើយជាឈ្មោះរបស់អស់អ្នកដែលម៉ូសាចាត់ឲ្យទៅសង្កេតមើលស្រុក។ ម៉ូសាបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថាយ៉ូស្វេ។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗគ្នា ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។
ដ្បិតចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នកឲ្យជនជាតិអ៊ីស្រអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសាកាលពីមុនដែរ។
អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្តីបន្ទោសលោកយែបថាថា៖ «ហេតុអ្វីបានជាអ្នកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់អ្នកចោល ហើយក៏ដុតអ្នកជាមួយដែរ»។
កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាអ្នកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្តីបន្ទោសលោកយ៉ាងខ្លាំង។
សាំយូអែលប្រាប់ថា៖ «ទោះបីស្តេចយល់ថាខ្លួនជាមនុស្សទន់ទាបក្តី ក៏ស្តេចនៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលដែរ ដ្បិតអុលឡោះតាអាឡាបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែលរួចហើយ។