ហូសេ 2:8 - អាល់គីតាប8 នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់ នឹងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ សូមមើលជំពូក |
ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។
ពីដើម ប្រជាជនអ៊ីស្រអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្ដូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។