បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។
យ៉ូប 17:9 - អាល់គីតាប មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង |
បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។
គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
សូម្បីតែមនុស្សមានទោសក៏ទ្រង់រំដោះដែរ ដូច្នេះ ទ្រង់នឹងរំដោះអ្នក តាមអំពើដ៏វិសុទ្ធដែលអ្នកប្រព្រឹត្ត»។
ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា ខ្ញុំមានទោសឡើយ។
ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិត ដរាបណាខ្ញុំមានជីវិត មនសិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។
ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ
គឺអ្នកពោលថា: “ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?។
មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
ឱអុលឡោះតាអាឡាអើយ ខ្ញុំលាងដៃទុកជា សញ្ញាបញ្ជាក់ថា ខ្ញុំជាមនុស្សឥតសៅហ្មង ហើយខ្ញុំដើរជុំវិញអាសនៈរបស់ទ្រង់
រីឯខ្ញុំវិញ ខ្ញុំខំប្រឹងកាន់ចិត្តបរិសុទ្ធ ហើយចៀសវាងប្រព្រឹត្តអំពើបាប តែឥតបានផលអ្វីសោះ!
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតអុលឡោះ នៅលើភ្នំស៊ីយ៉ូន។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ! ឱអុលឡោះជាម្ចាស់នៃយ៉ាកកូបអើយ សូមស្តាប់ខ្ញុំផង!។ - សម្រាក
ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួនឯង។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!
ហើយអំណាចរបស់ទ្រង់ថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលទ្រង់បានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។