Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:30 - អាល់គីតាប

30 សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ទ្រង់​រំដោះ​ដែរ ដូច្នេះ ទ្រង់​នឹង​រំដោះ​អ្នក តាម​អំពើ​ដ៏​វិសុទ្ធ​ដែល​អ្នក​ប្រព្រឹត្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ព្រះ‌អង្គ​នឹង​ជួយ​ទាំង​មនុស្ស ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អ្នក​នោះ​នឹង​បាន​រួច ដោយ‌សារ​សេចក្ដី​បរិសុទ្ធ​របស់​ដៃ​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះអង្គ​រំដោះ​ដែរ ដូច្នេះ ព្រះអង្គ​នឹង​រំដោះ​លោក តាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ទ្រង់​នឹង​ជួយ​ទាំង​មនុស្ស​ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អើ អ្នក​នោះ​នឹង​បាន​រួច​ដោយ‌សារ​សេចក្ដី​បរិសុទ្ធ​របស់​ដៃ​អ្នក។

សូមមើលជំពូក ចម្លង




យ៉ូប 22:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។


អៃយ៉ូប​ឆ្លើយ​វិញ​ថា៖


លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់។ ពេល​នោះ អុលឡោះ‌តាអាឡា​ក៏​អធ្យា‌ស្រ័យ​ដល់​អៃយ៉ូប។


អុលឡោះ‌តាអាឡា​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ទ្រង់​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ


តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​អុលឡោះ‌តាអាឡា​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​កន្លែង ដ៏‌វិសុទ្ធ​របស់​ទ្រង់​បាន?


មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ​ និង​និយាយ​ស្បថ‌ស្បែ​បំពាន។


កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។


អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា “អ្នក​ជួស‌ជុល​កំពែង​ធ្លុះ​ធ្លាយ អ្នក​រៀបចំ​ផ្លូវ ធ្វើ​ឲ្យ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ”។


ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។


ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូរអា‌អង្វរ​អុលឡោះ សូម​ទ្រង់​ប្រណី​សន្ដោស​ពួក​យើង! «បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា ដោយ​រាក់‌ទាក់​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ប្រាប់​ថា “ប៉ូល​អើយ​កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ស្តេច​អធិ‌រាជ ហើយ​ដោយ​អុលឡោះ​ប្រោស‌ប្រណី​អ្នក ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។


ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​ទូរអា ទាំង​លើក​ដៃ​ឡើង​លើ​ដោយ​ចិត្ដ​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម