មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
ម៉ាកុស 8:38 - អាល់គីតាប នៅក្នុងចំណោមមនុស្សដែលក្បត់អុលឡោះ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងរបស់អុលឡោះជាបិតា និងម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ គាត់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕ Khmer Christian Bible ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានសេចក្តីខ្មាសដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ ហើយមានបាបនេះ កូនមនុស្សក៏នឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ពេលលោកយាងមកក្នុងសិរីល្អរបស់ព្រះវរបិតារបស់លោក ជាមួយពួកទេវតាបរិសុទ្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និងទេវតា*ដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំ នៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ។ |
មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រាមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ គាត់ចូលទៅជិតអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប ហើយគេក៏នាំគាត់ទៅជួបទ្រង់។
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។
អ៊ីសាបានឆ្លើយទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងអុលឡោះផង។ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ អុលឡោះមិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ណាពីយូនើសឡើយ។
បុត្រាមនុស្សនឹងចាត់ម៉ាឡាអ៊ីកាត់របស់គាត់ឲ្យមក។ ម៉ាឡាអ៊ីកាត់ទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្ដអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីនគរអុលឡោះ
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រាមនុស្សមកគ្រងនគរ»។
មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងអុលឡោះផង គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ទ្រង់មិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ណាពីយូនើសឡើយ»។ បន្ទាប់មក អ៊ីសាចាកចេញពីគេទៅ។
ពេលនោះ ទីសំគាល់របស់បុត្រាមនុស្សនឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
«នៅពេលបុត្រាមនុស្សមក ជាមួយពួកម៉ាឡាអ៊ីកាត់ប្រកបដោយសិរីរុងរឿង គាត់នឹងនៅលើបល្ល័ង្កដ៏រុងរឿង។
អ៊ីសាមានប្រសាសន៍ទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកលើពពកក្នុងផ្ទៃមេឃ»។
អ៊ីសាបានឆ្លើយទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រាមនុស្សវិញ គ្មានទីជំរកសម្រាកសោះឡើយ»។
ពេលនោះ គេនឹងឃើញ បុត្រាមនុស្សមកក្នុងពពក ប្រកបដោយអំណាចដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។
អ៊ីសាឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកជាមួយពពកនៅលើមេឃ»។
ស្តេចបានតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្ដួចក៏មិនសល់ផង។
បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រាមនុស្សមក ប្រកបដោយសិរីរុងរឿងរបស់គាត់ ព្រមទាំងសិរីរុងរឿងរបស់អុលឡោះជាបិតា និងរបស់ម៉ាឡាអ៊ីកាត់ដ៏បិរសុទ្ធ គាត់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
អ៊ីសាមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញ ផ្ទៃមេឃ បើកចំហ ហើយមានពួកម៉ាឡាអ៊ីកាត់របស់អុលឡោះចុះឡើងនៅពីលើបុត្រាមនុស្ស»។
បណ្ដាជននាំគ្នាសួរអ៊ីសាថា៖ «យើងបានដឹងតាមរយៈហ៊ូកុំថា អាល់ម៉ាហ្សៀសត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រាមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?
ហើយអុលឡោះជាបិតាក៏ប្រទានឲ្យបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះគាត់ជាបុត្រាមនុស្ស។
គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចអុលឡោះ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។
ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាអំណាចរបស់អុលឡោះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្ដិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះមុខអ៊ីសាជាអម្ចាស់នៅពេលគាត់មក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។
សូមគាត់ធ្វើឲ្យចិត្ដគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានបរិសុទ្ធឥតខ្ចោះ នៅចំពោះអុលឡោះ ជាបិតារបស់យើង ក្នុងពេលអ៊ីសាជាអម្ចាស់នៃយើងមក ជាមួយប្រជាជនដ៏បរិសុទ្ធទាំងអស់របស់គាត់!
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
សូមអ៊ីសាជាអម្ចាស់សំដែងចិត្តមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីអ៊ីសាជាអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែគាត់នោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើអំណាចរបស់អុលឡោះ។
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
គាត់យល់ឃើញថា គាត់រងការប្រមាថមើលងាយដូចអាល់ម៉ាហ្សៀស ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតគាត់ជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។
ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកគាត់ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយគាត់ដែរ
មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងអុលឡោះ? អ្នកណាចង់ធ្វើជាមិត្ដសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងអុលឡោះ!
អ្នកណាមិនទទួលស្គាល់អ៊ីសាជាបុត្រា អ្នកនោះក៏គ្មានអុលឡោះជាបិតានៅជាមួយដែរ រីឯអ្នកដែលទទួលស្គាល់អ៊ីសាជាបុត្រា ទើបមានអុលឡោះជាបិតានៅជាមួយ។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងអ៊ីសាចុះ ដើម្បីឲ្យយើងមានចិត្ដរឹងប៉ឹង នៅថ្ងៃដែលគាត់មកយ៉ាងរុងរឿង ហើយពេលគាត់មកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះមុខគាត់ឡើយ។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីអុលឡោះ ទ្រង់នឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ និងនៅចំពោះមុខរបស់កូនចៀម។