Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 4:4 - អាល់គីតាប

4 មនុស្ស​ក្បត់​ចិត្ដ​អើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​អុលឡោះ​? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ពួក​ផិតក្បត់​អើយ​! តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ‍ឬ​ថា ភាពជាមិត្ត​នឹង​ពិភពលោក គឺ​ភាពជាសត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មិត្ត​នឹង​ពិភពលោក អ្នកនោះ​តាំងខ្លួន​ជា​សត្រូវ​នឹង​ព្រះ​ហើយ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ឱ​ ពួក​ផិតក្បត់​អើយ!​ តើ​មិន​ដឹង​ទេ‍​ឬ​ថា​ ការ​ស្រឡាញ់​លោកិយ​ជា​សត្រូវ​ព្រះជាម្ចាស់?​ ដូច្នេះ​ អ្នកណា​ចង់​ធ្វើ​មិត្ត​របស់​លោកិយ​ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស​ក្បត់​ចិត្ត​អើយ ! បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​ពួក​កំផិត​ទាំង​ប្រុស​ទាំង​ស្រី​អើយ តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ

សូមមើលជំពូក ចម្លង




យ៉ាកុប 4:4
24 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


ស្តេច​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​គាត់ ស្តេច​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក ដែល​ស្អប់​គាត់។


ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេព‌គប់​ជា​មួយ​គេ​ភ្លាម ហើយ​អ្នក​តែងតែ​ចូល​ដៃ ជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។


អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ទ្រង់​នឹង​ត្រូវ​អន្តរាយ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ទ្រង់​ត្រូវ​វិនាស​សូន្យ​ទៅ។


រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ ជា​ពួក​ក្បត់​អុលឡោះ ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ ចូរ​នាំ​គ្នា​ចូល​មក!


ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀប‌ការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។


ប្រសិន​បើ​មាន​នរណា​ឲ្យ​ខ្ទម​មួយ ដែល​ជា​ជំរក​សម្រាប់​អ្នក​ដំណើរ នៅ​វាល​រហោ‌ស្ថាន​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ប្រជា‌ជន​របស់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​គេ ដ្បិត​ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ក្បត់​អុលឡោះ​ទាំង​អស់​គ្នា។


នាង​ជា​ស្ត្រី​ផិត​ប្ដី ទៅ​ស្រឡាញ់​ប្រុស​ដទៃ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​រួមរ័ក​ជា​មួយ​ស្រី​ដែល​មាន​គូ​ស្នេហ៍ ជា​ស្រី​ផិត​ក្បត់​នេះ​សា​ជា​ថ្មី​ចុះ ចូរ​ស្រឡាញ់​នាង ដូចអុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល ទោះ​បី​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំង‌បាយជូរ​ក៏​ដោយ»។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង។ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ អុលឡោះ​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ។


មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។


«គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​អុលឡោះ​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ ទុក​ជា​ម្ចាស់​ផង​បាន​ឡើយ»។


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រប់‌គ្រង​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្ដែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។


ខ្ញុំ​បាន​ប្រទាន​បន្ទូល​របស់​អុលឡោះ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ខ្ញុំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។


មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ឡើយ ប៉ុន្ដែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ដ សុទ្ធ​តែ​អាក្រក់។


បើ​អុលឡោះ​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​របស់​ទ្រង់​ស្លាប់ ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ទ្រង់​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ជីវិត​របស់​បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។


ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​អុលឡោះ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថភាព​នឹង​ចុះ​ចូល​បាន​ផង។


ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​អុលឡោះ​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។


ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​អុលឡោះ តាម​អ្វីៗ​ដែល​ប្រាជ្ញា‌ញាណ​របស់​ទ្រង់​សំដែង​ឲ្យ​គេ​ស្គាល់​នោះ​បាន​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ពេញ​ចិត្ត​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។


ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ដ​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ចិត្ត​អុលឡោះ​? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ទៀត​ហើយ!


រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​អុលឡោះ​ជា​បិតា​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ដ្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម