វិវរណៈ 14:10 - អាល់គីតាប10 អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីអុលឡោះ ទ្រង់នឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ និងនៅចំពោះមុខរបស់កូនចៀម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។ សូមមើលជំពូកKhmer Christian Bible10 អ្នកនោះនឹងត្រូវផឹកស្រានៃកំហឹងរបស់ព្រះជាម្ចាស់ ជាស្រាដ៏សុទ្ធឥតលាយដែលបានចាក់ចូលក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងត្រូវទទួលទារុណកម្មនៅក្នុងភ្លើង និងស្ពាន់ធ័រនៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង នឹងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ នឹងកូនចៀមផង សូមមើលជំពូក |
នៅក្នុងចំណោមមនុស្សដែលក្បត់អុលឡោះ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងរបស់អុលឡោះជាបិតា និងម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ គាត់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចម៉ាឡាអ៊ីកាត់ទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។