Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:20 - អាល់គីតាប

20 អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:20
35 ការដាក់ឲ្យឆ្លើយតបគ្នា  

បក្សា‌បក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះ ហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ​នៅ​តាម​មែក​ព្រឹក្សា។


បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ នៅ​លើ​ដើម​ឈើ​ទាល។


ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត ខ្ញុំ​របួស​ដួង​ចិត្ត។


ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត តែ​អុលឡោះ‌តាអាឡា​បាន​គិត‌គូរ​ដល់​ខ្ញុំ។ ទ្រង់​តែងតែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​កុំ​បង្អង់​ឡើយ!


ចំពោះ​ខ្ញុំ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​អុលឡោះ​អើយ! សូម​សង្គ្រោះ​ខ្ញុំ សូម​លើក​ខ្ញុំ​ឡើង​វិញ​ផង។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​អុលឡោះ​ជា​ស្តេច​នៃ​ខ្ញុំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ទ្រង់​ដែរ។


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ គាត់​ចូល​ទៅ​ជិត​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប ហើយ​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ទ្រង់។


បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រា​មនុស្ស អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​ស្លាប់​ទៅ​ក្ដី ក៏​ទ្រង់​មិន​លើក‌លែង​ទោស​ឲ្យ​ដែរ»។


យូនើស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រា​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។


ដ្បិត​បុត្រា​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ជំអាត់»។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​បុត្រា​មនុស្ស


កាល​អ៊ីសា​មក​ដល់​ស្រុក​សេសា‌រា‌ភីលីព គាត់​បាន​សួរ​ពួក​សិស្ស​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រា​មនុស្ស​ជា​នរណា?»។


លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី អ៊ីសា​ហាម​ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រា​មនុស្ស​នៅ​លើ​បល្ល័ង្ក ប្រកប​ដោយ​សិរី‌រុង‌រឿង​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។


នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រា​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នឹង​រក​យុត្ដិធម៌​ឲ្យ​គេ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រា​មនុស្ស​មក​ដល់ តើ​គាត់​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។


នេះ​ជា​សញ្ញា​សំគាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។


ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារីយំ​យូសុះ ព្រម​ទាំង​កូន​ដេក​ក្នុង​ស្នូក​សត្វ។


នាង​សំរាល​បាន​កូន​មួយ ជា​កូន​ច្បង។ នាង​រុំ​កូន​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ដេក​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ស្តេច​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ដ្រី​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​អ៊ីសា និង​សិស្ស​របស់​គាត់។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រា​មនុស្ស​គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។


អ៊ីសា​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ ផ្ទៃ​មេឃ បើក​ចំហ ហើយ​មាន​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ចុះ​ឡើង​នៅ​ពី​លើ​បុត្រា​មនុស្ស»។


បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?


លុះ​យូដាស​ចេញ​ផុត​ទៅ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ បុត្រា​មនុស្ស​បាន​សំដែង​សិរី‌រុង‌រឿង​ហើយ ហើយ​អុលឡោះ​ក៏​បាន​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា​មនុស្ស​ដែរ។


ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា​ឡើយ គឺ​មាន​តែ​បុត្រា​មនុស្សប៉ុណ្ណោះ ដែល​បាន​ចុះ​ពី​សូរ៉កា​មក។


កាល​នៅ​វាល​រហោ‌ស្ថាន ម៉ូសា​បាន​លើក​សត្វ​ពស់​ឡើង​យ៉ាង​ណា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ


កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រា​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រា​មនុស្ស​នេះ​ហើយ ដែល​អុលឡោះ​ជា​បិតា​បាន​ដៅ​សញ្ញា​សំគាល់»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​ឈាម​របស់​បុត្រា​មនុស្ស​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។


ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រា​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​គាត់​នៅ​ពី​មុន​វិញ តើ​ចិត្ដ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?។


លោក​និយាយ​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រា​មនុស្ស ឈរ​នៅ​ខាង​ស្ដាំ​អុលឡោះ»។


ដ្បិត​បង​ប្អូន​ស្គាល់​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ស្រាប់​ហើយ គឺ​គាត់​មាន​សម្បត្តិ​ដ៏​ច្រើន គាត់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រី‌ក្រ​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម