Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:64 - អាល់គីតាប

64 អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

64 ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“គឺ​លោក​និយាយ​ទេ​។ លើសពីនេះទៅទៀត ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ​ព្រះដ៏មានព្រះចេស្ដាព្រមទាំង​មក​ក្នុង​ពពក​លើមេឃ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

64 នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

64 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ។ ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អស់​លោក​ថា អំណឹះ​ត​ទៅ អស់​លោក​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​មក​លើ​ពពក នៅ​លើ​មេឃ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

64 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

64 ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃ​ផង

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:64
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: អុលឡោះ‌តាអាឡា​មក​ស្រុក​អេស៊ីប ដោយ​នៅ​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ ចំពោះ​ទ្រង់ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ទ្រង់​មាន​បន្ទូល​ថា:


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ គាត់​ចូល​ទៅ​ជិត​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប ហើយ​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ទ្រង់។


លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រា​មនុស្ស​មក​គ្រង​នគរ»។


“អុលឡោះ‌តាអាឡា​មាន​បន្ទូល ទៅ​កាន់​អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


ពេល​នោះ ទី​សំគាល់​របស់​បុត្រា​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ដ៏​អស្ចារ្យ។


«នៅ​ពេល​បុត្រា​មនុស្ស​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ប្រកប​ដោយ​សិរី‌រុង‌រឿង គាត់​នឹង​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។


យូដាស​ជា​អ្នក​ក្បត់​អ៊ីសា សួរ​ថា៖ «តួន! តើ​ខ្ញុំ​ឬ?»។ អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។


អ៊ីសា ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​គាត់​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។


អ៊ីសា​ចូល​មក​ជិត​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។


អ៊ីសា​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ»។


ពេល​នោះ គេ​នឹង​ឃើញ​បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ពន់​ពេក​ក្រៃ។


ប៉ុន្តែ អំណើះ​ត​ទៅ បុត្រា​មនុស្ស​នឹង​អង្គុយ នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច»។


ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​បុត្រា​របស់​អុលឡោះ​ឬ?»។ អ៊ីសា​ឆ្លើយ​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។


លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។


ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ អ៊ីសា​នោះ អុលឡោះ​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​សូរ៉កា​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​គាត់​ឡើង​ទៅ​សូរ៉កា​ដែរ»។


រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង​ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បង​ប្អូន​របស់​អ្នក?។ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​អុលឡោះ


ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មេ​ម៉ាឡា‌អ៊ីកាត់ និង​សំឡេង​ត្រែ​របស់​អុលឡោះ អ៊ីសា‌ជាអម្ចាស់​ផ្ទាល់​នឹង​ចុះ​ពី​សូរ៉កា​មក។ អស់​អ្នក​ជឿ​លើ​អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។


មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​មុខ​ទ្រង់​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម