រំពេចនោះ ជនជាតិអេត្យូពីមកដល់ ជម្រាបស្តេចថា៖ «សូមជម្រាបស្តេច! ខ្ញុំនាំដំណឹងល្អមកជូនស្តេច។ ថ្ងៃនេះ អុលឡោះតាអាឡាបានរកយុត្តិធម៌ឲ្យស្តេចហើយ ទ្រង់បានរំដោះស្តេច ឲ្យរួចផុតពីកណ្តាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។
ពួកចៅហ្វាយ 5:31 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទ្រង់ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ទ្រង់ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ព្រះអង្គ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។ |
រំពេចនោះ ជនជាតិអេត្យូពីមកដល់ ជម្រាបស្តេចថា៖ «សូមជម្រាបស្តេច! ខ្ញុំនាំដំណឹងល្អមកជូនស្តេច។ ថ្ងៃនេះ អុលឡោះតាអាឡាបានរកយុត្តិធម៌ឲ្យស្តេចហើយ ទ្រង់បានរំដោះស្តេច ឲ្យរួចផុតពីកណ្តាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។
ទតសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពីនិយាយថា៖ «សូមជម្រាបស្តេច! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងស្តេចត្រូវវិនាស ដូចយុវជននោះចុះ!»។
ស្តេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។
ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណា អាចបំបាំងកំដៅរបស់ព្រះអាទិត្យបានឡើយ។
អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
ទ្រង់នឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយទ្រង់នឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។
ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គាត់នឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ
អុលឡោះតាអាឡាមានបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា!
ឱអុលឡោះតាអាឡាអើយ ខ្មាំងសត្រូវរបស់ទ្រង់កំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
អស់អ្នកដែលស្រឡាញ់អុលឡោះតាអាឡាអើយ ចូរស្អប់អំពើអាក្រក់! ទ្រង់នឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ ទ្រង់ដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។
ឱអុលឡោះតាអាឡាអើយ ពេលអ្នកក្រុងស៊ីយ៉ូន ឮដំណឹងថា ទ្រង់វិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណចំពោះអស់អ្នកដែលស្រឡាញ់យើង និងប្រតិបត្តិតាមហ៊ូកុំរបស់យើង។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។
រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា ឲ្យបានច្បាស់ ទ្រង់ប្រាកដជាមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ទ្រង់នឹងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងនគរនៃអុលឡោះជាបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ទ្រង់ បានទទួលផលល្អ គឺអ្នកដែលទ្រង់បានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ទ្រង់
សូមក្តីមេត្តារបស់អុលឡោះស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដោយឥតមានចិត្ដប្រែប្រួលឡើយ។
អ្នកត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។
ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប៉ុណ្ណោះ ដែលជាម្ចាស់ដ៏ពិតប្រាកដ។ អុលឡោះគោរពតាមសម្ពន្ធមេត្រីរបស់ទ្រង់ ដោយចិត្តស្មោះត្រង់ ហើយសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
គាត់កាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់គាត់ ហើយមុខគាត់ប្រៀបបីដូចជាថ្ងៃពេញកំដៅ។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាសស្លាប់ទៅ។
ចាប់តាំងពីពេលនោះមក ជនជាតិម៉ូអាប់ស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ជនជាតិអ៊ីស្រអែល ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។