ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 9:29 - អាល់គីតាប

ទ្រង់​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក កាន់​តាម​ហ៊ូកុំ​របស់​ទ្រង់​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។ វិន័យ​របស់​ទ្រង់​តែងតែ​ផ្ដល់​ជីវិត ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ទូន្មានពួក‌គេ ដើម្បី​នាំ​ពួក‌គេ​មក​រក​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ​វិញ តែ​ពួក‌គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន មិន​ព្រម​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ គឺ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងវិន័យ​របស់​ព្រះ‌អង្គ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង ) ហើយបែរ​ស្មា​ដ៏​រឹង​ចចេស ក៏​តាំង​ក​របស់​គេ​រឹង មិន​ព្រម​ស្តាប់​បង្គាប់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។ វិន័យ​របស់​ព្រះអង្គ​តែងតែ​ផ្ដល់​ជីវិត ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រិត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹងនឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង មិន​ព្រម​ស្តាប់​តាម​ឡើយ

សូមមើលជំពូក



នេហេមា 9:29
34 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ព្រមាន​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​តាម​រយៈ​ណាពី និង​អ្នក​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ហ៊ូកុំ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​យើង»។


ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូន‌តា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន។


អុលឡោះ‌តាអាឡា​បាន​ចាត់​ពួក​ណាពី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែ‌នាំ​ពួក​គេ ឲ្យ​វិល​មក​រក​ទ្រង់​វិញ។ ណាពី​ប្រៀន‌ប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ម៉ាណា‌សេ និង​ប្រជា‌ជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​ទៅ​ដាស់‌តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ទ្រង់​មាន​ចិត្ត​មេត្តា​ប្រជា‌រាស្ត្រ និង​ដំណាក់​របស់​ទ្រង់​ផ្ទាល់។


នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​គាប​ផ្លែ​ទំពាំង‌បាយជូរ នៅ​ថ្ងៃ​ឈប់​សម្រាក ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំង‌បាយជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។


ទ្រង់​បាន​សំដែង​ទី​សំគាល់ និង​អំណាច​ផ្សេងៗ ប្រឆាំង​នឹង​ស្ដេច​ហ្វៀរ៉‌អ៊ូន ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​ទ្រង់​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច ធ្វើ​បាប​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ ទ្រង់​បាន​ធ្វើ​ឲ្យ​នាម​របស់​ទ្រង់ ល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។


ប៉ុន្តែ ដូន‌តា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។


ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ទ្រង់ ពួក​គេ​បោះ​បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ហើយ​សម្លាប់​ពួក​ណាពី ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត មក​រក​ទ្រង់​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ទ្រង់​យ៉ាង​ខ្លាំង។


ទ្រង់​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ទ្រង់​ប្រទាន​រស​របស់​ទ្រង់​ឲ្យ​មក រំលឹក​ដាស់‌តឿន​ពួក​គេ តាម​រយៈ​ពួក​ណាពី ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ដូច្នេះ ទ្រង់​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។


ម៉ូសា និង​ហារូន​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ប្រាប់​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​ហេប្រឺ មាន​បន្ទូល​ដូច​តទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។


តែ​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។


«អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: “យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រកាស​ទុក កើត​មាន​ដល់​ក្រុង​នេះ និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ ព្រោះ​ប្រជា‌ជន​បាន​តាំង​ចិត្ត​រឹង‌រូស ពុំ​ព្រម​ស្ដាប់​ពាក្យ​របស់​យើង​ទេ”»។


ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​ឲ្យ​ច្បាស់​ថា ថ្ងៃ​នេះ ខ្ញុំ​និយាយ​យ៉ាង​ដាច់‌អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។


លោក​អសា‌រា​ជា​កូន​របស់​លោក​ហូសា‌យ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់ ពោល​មក​កាន់​យេរេមា​ថា៖ «អ្នក​និយាយ​កុហក! អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង ពុំ​បាន​ចាត់​អ្នក​ឲ្យ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ


រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ដែរ»។


ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។


យើង​បាន​ប្រគល់​ហ៊ូកុំ​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។


ប៉ុន្តែ ស្តេច​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ស្តេច​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុង‌រឿង។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ណាពី ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។ យើង​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ដែល​យើង​ថ្លែង​ប្រាប់។ ការ​វិនិច្ឆ័យ​របស់​យើង​មក​ដល់​ដូច​ផ្លេក​បន្ទោរ


អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ណា​ដែល​ប្រតិ‌បត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត ដោយ​សារ​អំពើ​ទាំង​នោះ។ យើង​ជាអុលឡោះ‌តាអាឡា។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទៅ»។


អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។


ម៉ូសា​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ហ៊ូកុំ​ថាៈ «អ្នក​ណា​ប្រតិបត្ដិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ»។


រីឯ​ហ៊ូកុំ​ខុស​ពី​ជំនឿ​ទាំង​ស្រុង​ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ដ​តាម​សេចក្ដី​ទាំង​នេះ»។


នៅ​ពេល​ដែល​មហន្ត‌រាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជ‌ពង្ស​របស់​ពួក​គេ ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​យើង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែ​ប្រួល»។


ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះ​បោរ និង​មាន​ចិត្ត​រឹង​រូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះ​បោរ​យ៉ាង​ណា​ទៅ​ទៀត!


ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់​ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។


យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ជន‌ជាតិ​អាម៉ូ‌រី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​យើង​សោះ”»។