Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:12 - អាល់គីតាប

12 រីឯ​ហ៊ូកុំ​ខុស​ពី​ជំនឿ​ទាំង​ស្រុង​ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ដ​តាម​សេចក្ដី​ទាំង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 រីឯ​ក្រឹត្យវិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ ផ្ទុយទៅវិញ“អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីទាំងនោះ នឹង​រស់​ដោយ​សេចក្ដីទាំងនោះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 រីឯ​គម្ពីរ​វិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ ក្រឹត្យ‌វិន័យ​មិន​អាង​លើ​ជំនឿ​ទេ ផ្ទុយ​ទៅ​វិញ «អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ក្រិត្យ‌វិន័យ មិន​អាង​សេចក្ដី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្ដី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ទាំង​នោះ

សូមមើលជំពូក ចម្លង




កាឡាទី 3:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក កាន់​តាម​ហ៊ូកុំ​របស់​ទ្រង់​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។ វិន័យ​របស់​ទ្រង់​តែងតែ​ផ្ដល់​ជីវិត ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។


យើង​បាន​ប្រគល់​ហ៊ូកុំ​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។


នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា‌និច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ណា​ដែល​ប្រតិ‌បត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត ដោយ​សារ​អំពើ​ទាំង​នោះ។ យើង​ជាអុលឡោះ‌តាអាឡា។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទៅ»។


ប្រសិន​បើ​អុលឡោះ​ជ្រើស​រើស​គេ​ដោយ​ក្តី​មេត្តា‌ករុណា ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ក្តី​មេត្តា‌ករុណា​លែង​មាន​លក្ខណៈ​ជា​មេត្តា‌ករុណា​ទៀត​ហើយ។


ប្រសិន​បើ​មនុស្ស​ទទួល​មត៌ក ដោយ​គោរព​តាម​ហ៊ូកុំ​នោះ បាន​សេចក្ដី​ថា​ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​បន្ទូល​សន្យា​នៃ​អុលឡោះ​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ


ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ក្តី​មេត្តា​នៃ​អុលឡោះ បន្ទូល​សន្យា​នៃ​អុលឡោះ​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ


រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្ដិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម