កូនរបស់លោកអាំរ៉ាមមានហារូន ម៉ូសា និងម៉ារាម។ កូនរបស់ហារូនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
និក្ខមនំ 38:21 - អាល់គីតាប ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់ម៉ូសា នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ជំរំសក្ការៈគឺជំរំនៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះ ក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់អ៊ីមុាំហារូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាបញ្ជីប្រដាប់ប្រដាសម្រាប់រោងឧបោសថ គឺជារោងឧបោសថនៃសេចក្ដីសញ្ញា ឯអ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន បានទទួលបញ្ជារបស់លោកម៉ូសេ ដើម្បីរាប់ប្រដាប់ទាំងនោះសម្រាប់ការងាររបស់ពួកលេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីបានកត់ត្រាទុកតាមបញ្ជារបស់លោកម៉ូសេនូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាបញ្ជីប្រដាប់ប្រដា សំរាប់រោងឧបោសថ គឺជារោងនៃសេចក្ដីបន្ទាល់ ឯអ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ គាត់បានទទួលបង្គាប់ម៉ូសេ ដើម្បីនឹងរាប់ប្រដាប់ទាំងនោះ សំរាប់ការងារនៃពួកលេវី |
កូនរបស់លោកអាំរ៉ាមមានហារូន ម៉ូសា និងម៉ារាម។ កូនរបស់ហារូនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ស្តេចក៏ហៅមូស្ទីយេហូយ៉ាដាមក ហើយនិយាយថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡា បានបង្គាប់ឲ្យសហគមន៍អ៊ីស្រអែលយកមកជូនសម្រាប់ជំរំនៃសន្ធិសញ្ញា?
គាត់មានប្រសាសន៍ថា: “អ្វីៗដែលខ្ញុំនិយាយសុទ្ធតែត្រឹមត្រូវ ខ្ញុំជាមនុស្សបរិសុទ្ធ ដូចទ្រង់ជ្រាបស្រាប់ហើយ”។
ប្រសិនបើអ្នកវិលមករក ទ្រង់ដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នោះទ្រង់នឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់អ្នក។
ឱអុលឡោះតាអាឡាអើយ តើនរណាអាចស្នាក់នៅក្នុងជំរំសក្ការៈ របស់ទ្រង់បាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ របស់ទ្រង់បាន?
ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។
ត្រូវយកទំពក់ទាំងនោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញាទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត ឲ្យនៅដាច់ពីគ្នា។
ចំរឹងទាំងប៉ុន្មានរបស់ជំរំសក្ការៈ និងចំរឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ហារូនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងជំរំសក្ការៈ ពួកគេបម្រើការងារនៅក្នុងជំរំសក្ការៈ ហើយបោះជំរំនៅជុំវិញជំរំសក្ការៈនោះ។
មានតែពួកលេវីប៉ុណ្ណោះដែលបោះជំរំនៅជុំវិញជំរំសក្ការៈនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រអែលមិនបណ្តាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា»។
នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពកបានអណ្តែតឡើងពីជំរំសក្ការៈនៃសន្ធិសញ្ញា។
ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការនៅពេលដែលអ្នក និងកូនចៅរបស់អ្នកធ្វើការក្នុងជំរំនៃសន្ធិសញ្ញា។
កូនចៅយ៉ាកកូបអើយ ជំរំរបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រអែលអើយ ទីលំនៅរបស់អ្នក ក៏ស្អាតដែរ!
នៅថ្ងៃដែលគេដំឡើងជំរំសក្ការៈ នោះមានពពកមកគ្របបាំងជំរំសក្ការៈ គឺជំរំនៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើងស្ថិតនៅពីលើជំរំសក្ការៈ ចាប់ពីល្ងាចរហូតដល់ព្រឹក។
ពេត្រុសជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើលោកពេញចិត្ត ខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់លោក មួយសម្រាប់ណាពីម៉ូសា និងមួយទៀតសម្រាប់ណាពីអេលីយ៉េស»។
នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានជំរំសក្ការៈរបស់អុលឡោះ សង់ឡើង ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកម៉ូសា គឺតាមគំរូដែលគាត់បានឃើញ។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។
គាត់នៅបម្រើក្នុងទីសក្ការ និងក្នុងជំរំសក្ការៈដ៏ពិតប្រាកដដែលអុលឡោះជាអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
រីឯអាល់ម៉ាហ្សៀសវិញ គាត់បានមកក្នុងឋានៈជាមូស្ទី ដែលនាំទៅកាន់សម្បត្តិនៅសូរ៉កា។ គាត់បានមកកាត់ជំរំសក្ការៈមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាជំរំសក្ការៈដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាជំរំសក្ការៈដែលស្ថិតនៅក្នុងលោកនេះឡើយ។
ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនឲ្យភ្ញាក់ស្មារតី។
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញម៉ាស្ជិទនៅសូរ៉កា ដែលមានជំរំសក្ការៈនៃសក្ខីភាពបើកទ្វារចំហ។
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ជំរំសក្ការៈរបស់អុលឡោះស្ថិតនៅជាមួយមនុស្សលោកហើយ! ទ្រង់នឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ទ្រង់ ហើយអុលឡោះផ្ទាល់នឹងនៅជាមួយពួកគេ។